
ខ្សែប្រយុទ្ធស្លាប Rafael Leão ត្រូវបានផ្សារភ្ជាប់នឹងការផ្ទេរទៅកាន់ Bayern Munich កាលពីរដូវក្តៅឆ្នាំមុន ប៉ុន្តែមិនបានជោគជ័យ។ AC Milan ហាក់សោកស្តាយ ដែលមិនបានលក់គេចេញនៅពេលនោះ ហើយអនាគតរបស់ Leão នៅ San Siro ឥឡូវនេះ កំពុងស្ថិតភាពស្រពិចស្រពិល ដោយសារទម្រង់លេងរបស់គេធ្លាក់ចុះ។
បច្ចុប្បន្ន AC Milan បើកចំហចំពោះសំណើទិញខ្សែបម្រើស្លាបរូបនេះ ក្នុងអំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។ ក្លឹបនានាទូទាំងទ្វីបអឺរ៉ុបទំនងជានឹងចាប់អារម្មណ៍ចំពោះរឿងនេះ ដោយសារល្បឿន ជំនាញ និងសក្តានុពលរបស់កីឡាករព័រទុយហ្គាល់រូបនេះ។
.
សូមបញ្ជាក់ថា រដូវកាលនេះ Leão បានស៊ុតបញ្ចូលទី ១០គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុម ២គ្រាប់ក្នុង ២៤ ប្រកួត គិតគ្រប់ពានរង្វាន់ទាំងអស់។ ទោះបីជាយ៉ាងណាក៏ដោយ គេហាក់ដូចជាពិបាកនៅក្នុងការរក្សាទម្រង់លេងរបស់ខ្លួនឲ្យមានស្ថិតស្ថេរ នៅពាក់កណ្តាលរដូវកាលនេះ ដែលជាហេតុធ្វើឲ្យ AC Milan ចង់លក់រូបគេចេញ៕
