×

Gattuso ប្តេជ្ញាដឹកនាំអ៊ីតាលីទៅ World Cup ម្តងទៀត

គ្រូបង្វឹកក្រុមជម្រើសជាតិបុរស Italy Gennaro Gattuso បានធ្វើសន្និសីទសារព័ត៌មាននៅទីក្រុង Bergamo មុនការប្រកួត play-off សំខាន់សម្រាប់ 2026 FIFA World Cup ជាមួយក្រុម Northern Ireland ហើយបានបញ្ជាក់ថា នេះគឺជា “ការប្រកួតសំខាន់បំផុតក្នុងអាជីព” របស់គាត់។

Gattuso បាននិយាយថា សម្ពាធលើគាត់ និងក្រុមមានខ្លាំងណាស់ ព្រោះប្រជាជនអ៊ីតាលីទាំង មូលចង់ឃើញក្រុមជម្រើសជាតិវិលត្រឡប់ទៅ World Cup វិញ បន្ទាប់ពីខកខានចូលរួមពីរដងជាប់គ្នា។

«រយៈពេល ៧ ខែមកនេះ មុនគេង និងពេលភ្ញាក់ ខ្ញុំតែងតែឮពាក្យថា ‘នាំយើងទៅ World Cup’… ខ្ញុំត្រៀមខ្លួនរួចហើយ ហើយខ្ញុំគិតវិជ្ជមានប៉ុណ្ណោះ»

គាត់ក៏បានសរសើរក្រុមគូប្រកួត Northern Ireland ថាជាក្រុមដែលមានជំនឿខ្លាំង និងគ្រោះថ្នាក់ខ្លាំង ពិសេសនៅពេលបាល់ខ្ពស់ (crosses) និងបាល់ជ្រុង (corners)។

Gattuso បានផ្តល់ព័ត៌មានល្អសម្រាប់អ្នកគាំទ្រ ដោយបញ្ជាក់ថា កីឡាករសំខាន់ៗជាច្រើនបានជាសះស្បើយ ពីរបួស រួមមាន

  • Riccardo Calafiori
  • Gianluca Mancini
  • Matteo Politano

ខណៈកីឡាករ

  • Alessandro Bastoni
  • Gianluca Scamacca
    នៅតែមានសភាពមិនប្រាកដល្អពេញលេញ ប៉ុន្តែកំពុងតែត្រៀមខ្លួនបន្ថែម។

ការប្រកួតនេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ Italy ព្រោះប្រសិនបើបរាជ័យ នោះពួកគេនឹងខកខាន ចូលរួម World Cup ជាលើកទី៣ជាប់គ្នា ដែលជារឿងមិនធម្មតាសម្រាប់ក្រុមដែលធ្លាប់ ឈ្នះពានពិភពលោក ច្រើនដង។ Gattuso កំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង ដោយត្រូវបញ្ចូលកីឡាករវ័យក្មេង និងបទពិសោធន៍ ដើម្បីបង្កើតក្រុមដែលមានតុល្យភាពល្អ។ គាត់ក៏បានបញ្ជាក់ថា ការទទួលខុសត្រូវមិនមែនស្ថិតលើអ្នកគាំទ្រទេ ប៉ុន្តែស្ថិតលើកីឡាករ និងក្រុមបច្ចេកទេសដែលត្រូវបំពេញភារកិច្ចឱ្យបានល្អ។

ការប្រកួតរវាង Italy និង Northern Ireland នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ វេលាម៉ោង 20:45 នៅ
Stadio di Bergamo។ អ្នកឈ្នះនឹងត្រូវទៅជួបអ្នកឈ្នះរវាង Wales និង Bosnia and Herzegovina
ក្នុងជំហានបន្ទាប់។

នេះមិនមែនជាការប្រកួតធម្មតាទេ ប៉ុន្តែជាការប្រកួតសម្រេចអនាគតរបស់បាល់ទាត់អ៊ីតាលី—ថាតើពួកគេអាចត្រឡប់ទៅវេទិកាធំបំផុតនៅពិភពលោកវិញ ឬបន្តខកខានជាប្រវត្តិសាស្ត្រថ្មី។

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង