×

ខ្សែប្រយុទ្ធ Karim Benzema ស៊ុត២គ្រាប់ជួយ Real Madrid យកឈ្នះ Shakhtar Donetsk

ខ្សែប្រយុទ្ធ Karim Benzema រកគ្រាប់បាល់បាន២គ្រាប់ជួយឱ្យ Real Madrid យកបាន៣ពិន្ទុបន្ថែមពីការប្រកួតជុំទី៤ នៃវគ្គចែកពូល D ពានរង្វាន់ UEFA Champions League ដោយយកឈ្នះ Shakhtar Donetsk ។

ក្នុងការប្រកួតនាទីលាន Santiago Bernabeu ដំណើរការបាន១៤នាទី Benzema បានទទួលបាល់ពី Vinicius Junior ដើម្បីស៊ុតបញ្ចូលទីគ្រាប់បាល់បើកឆាកនាំ ដែលជាគ្រាប់បាល់ទី១០០០របស់ Real Madrid ក្នុងការប្រកួតពានរង្វាន់លំដាប់ធំបំផុតរបស់ក្លិបអឺរ៉ុប។ យ៉ាងណា នាទី៣៩ ខ្សែប្រយុទ្ធ Fernando បានតាមស៊ុតស្មើអោយក្រុម Shakhtar Donetsk វិញ។


ចូលដល់វគ្គទី២ Vinicius Junior បានចែកបាល់អោយ Karim Benzema សាជាថ្មីដើម្បីស៊ុត បញ្ចូលទី១គ្រាប់ទៀត នៅក្នុងនាទី៦១ ផ្តល់ការនាំមុខសាជាថ្មីដល់ក្រុមលោក Carlo Ancelotti។ ក្រុមទាំងសងខាងនៅតែបន្តការដាក់សំពាធគ្នាទៅវិញទៅមក ប៉ុន្តែមិនមានក្រុមណាមួយអាចទម្លុះសំណាញ់ទីគ្នាទៀតឡើយ ដូច្នេះទើបចប់ការប្រកួតលទ្ធផលគឺ Real Madrid ២ Shakhtar Donetsk ១។

១គូទៀតក្នុងពូលជាមួយគ្នាគឺ Inter Milan ឈ្នះ Sheriff Tiraspol ក្នុងលទ្ធផល ៣-១។
ជ័យជម្នះនេះ បានធ្វើឱ្យ Real Madrid ឡើងទៅឈរកំពូលតារាងពូល D ដោយមាន៩ពិន្ទុ Inter Milan នៅលេខ២ មាន៧ពិន្ទុ Sheriff Tiraspol នៅលេខ៣មាន៦ពិន្ទុ ហើយ Shakhtar Donetsk នៅលេខ៤ មានតែ១ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង