×

Ajax រក្សាកំណត់ត្រាឈ្នះ១០០ភាគរយនៅ UEFA Champions League រដូវកាលនេះ ក្រោយទទួលជ័យជម្នះលើ Borussia Dortmund

Ajax បានរក្សាកំណត់ត្រាឈ្នះ១០០ភាគរយនៅ UEFA Champions League រដូវកាលនេះ ក្រោយវាយបកយកឈ្នះលើក្រុមម្ចាស់ផ្ទះ Borussia Dortmund ក្នុងការប្រកួតជុំទី៤ ពូល Cកាលពីយប់មិញ។

ជំនួបលើទីលាន Signal Iduna Park ក្រុម Dortmund បានសល់គ្នាតែ១០នាក់តាំងពីនាទី២៩ ដោយខ្សែការពារ Mats Hummels ដោយសារការបង្កកំហុសលើកីឡាករ Antony របស់ក្រុម Ajax។ យ៉ាងណាក្នុងនាទី៣៦ កីឡាករ Noussair Mazraoui បានបង្កកំហុសលើកីឡាករ Jude Bellingham ដែលនាំឱ្យ Borussia Dortmund ទទួលបានការទាត់បាល់ពិន័យ១១ម៉ែត្រ និងត្រូវបានសម្រេចទីដោយ ខ្សែប្រយុទ្ធ Marco Reus។

យ៉ាងណាមិញ ឈានដល់វគ្គទី២នាទី៧៣ ខ្សែប្រយុទ្ធ Dušan Tadić បានរកគ្រាប់បាល់តាមស្មើឱ្យក្រុម Ajax វិញ។ នៅនាទី៨៣ ខ្សែប្រយុទ្ធ Sébastien Haller បានរកគ្រាប់បាល់ផ្តល់ការនាំមុខឱ្យក្រុម Ajax ហើយកីឡាករ Davy Klaassen បានធានាជ័យជម្នះឱ្យក្រុមមកពីហុល្លង់ ដោយការស៊ុតបញ្ចូលទីនៅចុងម៉ោង នាទី៩០+៣ បញ្ចប់ការប្រកួតក្នុងលទ្ធផល Ajax ៣ Borussia Dortmund ១ ។

គូក្នុងពូលជាមួយគ្នា១ទៀតគឺ Sporting CP ឈ្នះ Besiktas ៤-០។

ក្នុងការឈ្នះទាំង៤ប្រកួតកន្លងមក Ajax បានទទួល១២ពិន្ទុពេញ។ ពួកគេក៏បានទទួលកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយហើយ ដោយមានពិន្ទុច្រើនជាងក្រុមលេខ២ Borussia Dortmund និងក្រុមលេខ៣ Sporting CP ៦ពិន្ទុ ខណៈការប្រកួតសល់២លើកទៀត៕

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង