×

Man Utd ចង់បាន Aurelien Tchouameni របស់ Real Madrid ដើម្បីជំនួស Casemiro

ខ្សែបម្រើរបស់ Real Madrid កីឡាករ Aurélien Tchouaméni ស្ថិតនៅក្នុងបញ្ជីបេក្ខជនដែលត្រូវនាំចូលរបស់ Manchester United ។

Manchester United បានបញ្ចូលខ្សែបម្រើរបស់ Real Madrid កីឡាករ Aurélien Tchouaméni ទៅក្នុងបញ្ជីបេក្ខជនរបស់ពួកគេសម្រាប់ជម្រើសដែលអាចជំនួសកីឡាករ Casemiro នៅរដូវក្តៅនេះ នេះបើយោងតាមសារព័ត៌មាន The Telegraph។

កីឡាករ Tchouameni វ័យ ២៦ ឆ្នាំ អាចត្រូវបានអនុញ្ញាតឱ្យចាកចេញពីកីឡដ្ឋាន Bernabeu នៅរដូវក្តៅនេះ រួមជាមួយកីឡាករ Eduardo Camavinga។ ប៉ុន្តែកីឡាករជម្រើសជាតិបារាំងTchouameni មានកិច្ចសន្យារហូតដល់ឆ្នាំ ២០២៨ ហើយអាចមានតម្លៃខ្លួនលើសពី ៦០ លានអឺរ៉ូ។

ក្រុមបិសាចក្រហម បានឡើងទៅកាន់តំណែងដ៏រឹងមាំក្នុងការប្រជែងយកកៅអី Champions League ជាមួយនឹងជ័យជម្នះ 1-0 ទៅលើ Chelsea នៅកីឡដ្ឋាន Stamford Bridge ក្នុងក្របខ័ណ្ឌ Premier League កាលពីចុងសប្តាហ៍។

លោក Michael Carrick និងក្រុមរបស់គាត់នៅសល់ ៥ ប្រកួតទៀតក្នុងរដូវកាលនេះ ហើយជាក្រុមមួយក្នុងចំណោមក្រុមដែលអាចបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៥ ដោយសារតែពួកគេមានពិន្ទុនាំមុខ ១០ ពិន្ទុលើក្រុម Chelsea ដែលស្ថិតនៅលេខរៀងទី៦៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង