
Crystal Palace បានបង្កើតប្រវត្តិសាស្ត្រ ខណៈពួកគេបានយកឈ្នះ Shakhtar Donetsk ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Conference League ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ក្លិបអឺរ៉ុបជាលើកដំបូងបំផុតរបស់ពួកគេ។
Crystal Palace បាននាំមុខ ៣-១ បន្ទាប់ពីការប្រកួតជើងទី១ កាលពីមួយសប្តាហ៍មុននៅប្រទេសប៉ូឡូញ។ នៅជើងទី២ គ្រាប់បាល់របស់ Yeremy Pino បាន Offside នៅពេលដែលទទួលបានបាល់ពី Jean-Philippe Mateta។ នៅកីឡដ្ឋាន Selhurst Park ក្រុម Palace បាននាំមុខនៅនាទីទី ២៥។
ការទាត់របស់ Adam Wharton ត្រូវបានអ្នកចាំទី Dmytro Riznyk រុញចេញ ប៉ុន្តែបាល់បានធ្លាក់មកដល់ Daniel Munoz ដែលបានបញ្ជូនបាល់កាត់ ហើយ Pedro Henrique ធ្វើឱ្យចូលទីខ្លួនឯង។
ក្រុម Shakhtar បានវាយបកតាមស្មើ ១-១ នៅពេលដែល Eguinaldo ទទួលបានបាល់បញ្ជូនពី Pedro Henrique ហើយស៊ុតបាល់កោងបញ្ចូលទីជ្រុងខាងលើ។ Ismaila Sarr បានធានាជ័យជម្នះសរុបទាំងពីរជើង ៥-២ នៅពេលដែលរូបគេបានលូកជើងរុញបាល់បញ្ចូលទីពីការបញ្ជូនបាល់កាត់ទាបពីស្លាបឆ្វេងរបស់ Tyrick Mitchell។
វាគឺជាគ្រាប់បាល់ទី ៩ របស់ Ismaila Sarr ក្នុងកម្មវិធីនេះ ដែលធ្វើឱ្យគាត់ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅរដូវកាលនេះ។
Palace នឹងត្រូវប្រឈមមុខជាមួយ Rayo Vallecano ក្នុងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ២៧ ខែឧសភា នៅទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់ បន្ទាប់ពីក្រុមអេស្ប៉ាញបានយកឈ្នះក្រុមបារាំងដោយលទ្ធផលសរុប២-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
