×

Mitoma មិនអាចចូលរួមក្នុងក្រុមជម្រើសជាតិជប៉ុនសម្រាប់ World Cup 2026 ដោយសាររបួសសរសៃពួរ

ខ្សែបម្រើស្លាបរបស់ក្លិប Brighton, Kaoru Mitoma ត្រូវបានដកចេញពីក្រុមជម្រើសជាតិជប៉ុនសម្រាប់ព្រឹត្តិការណ៍ World Cup ។

កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានរងរបួសសរសៃពួរអំឡុងពេល Brighton ឈ្នះ Wolves ៣-០ ក្នុង Premier League កាលពីចុងសប្តាហ៍មុន។

គ្រូបង្វឹក Hajime Moriyasu បាននិយាយនៅពេលប្រកាសឈ្មោះក្រុមរបស់គាត់នៅទីក្រុងតូក្យូនាថ្ងៃសុក្រថា “ក្រុមគ្រូពេទ្យបានវាយតម្លៃថា វាជាការលំបាកសម្រាប់ គាត់ ឱ្យមានកាយសម្បទាពេញលេញឡើងវិញក្នុងអំឡុងពេលប្រកួត”។

ជប៉ុនត្រូវបានចាប់ឆ្នោតនៅក្នុងពូល F ជាមួយហូឡង់ ស៊ុយអែត និងទុយនីស៊ី ហើយពួកគេនឹងចាប់ផ្តើមយុទ្ធនាការរបស់ពួកគេទល់នឹងហូឡង់នៅទីក្រុង Arlington រដ្ឋ Texas នៅថ្ងៃទី ១៤ ខែមិថុនា។ ពួកគេ ត្រូវបានបន្តដោយការប្រកួតទល់នឹងទុយនីស៊ី នៅទីក្រុង Monterrey ម៉ិកស៊ិកនៅថ្ងៃទី ២០ ខែមិថុនា និងស៊ុយអែតនៅទីក្រុង Arlington វិញនៅថ្ងៃទី ២៥ ខែមិថុនា។

Mitoma ដែលបានស៊ុតបញ្ចូលទី ៩ គ្រាប់ គឺជាកីឡាករល្អបំផុតម្នាក់របស់ជប៉ុន ហើយបានស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះក្នុងលទ្ធផល ១-០ ក្នុងប្រកួតមិត្តភាពជាមួយអង់គ្លេសនៅ Wembley កាលពីខែមីនា។

Mitoma ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការឈ្នះដ៏គួរឱ្យភ្ញាក់ផ្អើលលើអាល្លឺម៉ង់ និងអេស្ប៉ាញនៅ World Cup 2022 នៅកាតា ។ ប៉ុន្តែ ជប៉ុន បានចាញ់បាល់ប៉េណាល់ទីដោយសារក្រូអាតក្នុងវគ្គ ១៦ ក្រុមចុងក្រោយ។

ជប៉ុនគ្រោងនឹងលេងប្រកួតមិត្តភាពចុងក្រោយមុន World Cup ទល់នឹងអ៊ីស្លង់នៅថ្ងៃទី ៣១ ខែឧសភា។ បន្ទាប់មកពួកគេនឹងធ្វើដំណើរទៅកាន់ជំរុំហ្វឹកហាត់របស់ក្រុមនៅទីក្រុង Nashville រដ្ឋ Tennessee ។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង