×

Manchester City កំពុងត្រៀមសម្រាប់ការចាកចេញរបស់លោក Guardiola

ក្លិប Manchester City កំពុងត្រៀមសម្រាប់ការចាកចេញរបស់លោក Pep Guardiola បន្ទាប់ពីការប្រកួត Premier League ទល់នឹង Aston Villa នាថ្ងៃអាទិត្យខាងមុខ។

ប្រភពព័ត៌មានបានប្រាប់ BBC Sport ថា គ្រូបង្វឹកដ៏អស្ចារ្យរូបនេះ ត្រូវបានគេរំពឹងថានឹងចាកចេញពីកីឡដ្ឋាន Etihad នៅចុងរដូវកាលនេះ។

ក្លឹប City នៅតែអះអាងថា លោក Guardiola មានកិច្ចសន្យាសម្រាប់រដូវកាលក្រោយ ហើយសង្ឃឹមថាគាត់នឹងបន្តជាអ្នកចាត់ការ។

ទោះជាយ៉ាងណា ការងារត្រៀមសម្រាប់ការចាកចេញ កំពុងដំណើរការនៅក្នុងក្លឹប។ សមាជិកក្រុមមួយចំនួន រំពឹងថាលោកនឹងចាកចេញផងដែរ បន្ទាប់ពីការប្រកួតចុងក្រោយនៃរដូវកាលទល់នឹង Villa ។

ការដាក់ឈ្មោះកីឡដ្ឋាន North Stand ដែលទើបតែពង្រីកថ្មី តាមឈ្មោះអ្នកចាត់ការដែលនឹងចាកចេញ គឺជាជម្រើសមួយដែលក្លឹបកំពុងពិចារណាផងដែរ។

អតីតគ្រូបង្វឹក Chelsea លោក Enzo Maresca ដែលធ្លាប់ធ្វើការក្រោមការដឹកនាំរបស់លោក Guardiola នៅ City គឺជាបេក្ខជននាំមុខគេដើម្បីជំនួសគ្រូបង្វឹកវ័យ ៥៥ ឆ្នាំរូបនេះ។

លោក Guardiola បានដឹកនាំ City ឈ្នះពានរង្វាន់ធំៗ ១៧ ក្នុងចំណោមពានសរុប ២០ រួមទាំងពាន Premier League ៦ ដង Champions League ១ ដង FA Cup ៣ ដង និង EFL Cup ៥ ដង ក្នុងរយៈពេល ១០ ឆ្នាំរបស់គាត់នៅ City ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង