×

Arsenal បញ្ចប់ការរង់ចាំ ២២ ឆ្នាំ ដើម្បីឈ្នះពាន Premier League

ក្រុមកាំភ្លើងធំ Arsenal បានធានាចំណាត់ថ្នាក់លេខមួយ បន្ទាប់ពី Man City ស្មើជាមួយ AFC Bournemouth ។ Arsenal គឺជាជើងឯក Premier League រដូវកាល 2025/26 ដោយបានឈ្នះពានរង្វាន់ជាលើកដំបូងក្នុងរយៈពេល ២២ ឆ្នាំ។

ការស្មើ ១-១ របស់ Manchester City ជាមួយ AFC Bournemouth កាលពីយប់ថ្ងៃអង្គារ បានធ្វើឱ្យពួកគេនៅពីក្រោយចំណាត់ថ្នាក់លេខមួយ ៤ ពិន្ទុនៅក្នុងតារាង Premier League ដូច្នេះពួកគេមិនអាចតាមទាន់Arsenal បានទេនៅថ្ងៃចុងក្រោយនៃរដូវកាលនេះ។

ភាពជោគជ័យរបស់ Arsenal កើតឡើងបន្ទាប់ពី ៣រដូវកាលជាប់ៗគ្នាដែលពួកគេបានបញ្ចប់ជាជើងឯករង រួមទាំងក្នុងឆ្នាំ 2023/24 នៅពេលដែល Man City បានដណ្តើមពានពីពួកគេដោយភាពខុសគ្នាត្រឹមតែពីរពិន្ទុ។

លោក Mikel Arteta បានក្លាយជាអតីតកីឡាករ Premier League ដំបូងគេដែលឈ្នះពានរង្វាន់នេះក្នុងនាមជាអ្នកចាត់ការ។ លោកបានចូលកាន់តំណែងជាគ្រូបង្វឹកក្រុមកាំភ្លើងធំ កាលពីខែធ្នូ ឆ្នាំ 2019 ដោយធ្លាប់លេងឱ្យក្លឹបនេះចន្លោះឆ្នាំ 2011 ដល់ 2016។

ឥឡូវនេះ Arsenal បានឈ្នះពាន Premier League ៤ដង ដែលនាំមុខ Liverpool ពីរដង និងនៅពីក្រោយ Chelsea តែមួយដងប៉ុណ្ណោះ។ Manchester United បានឈ្នះពាន Premier League ១៣ ដង ហើយ Man City បានឈ្នះ ៨ ដង។ ក្លឹបផ្សេងទៀតដែលធ្លាប់បានគ្រងជើងឯក Premier League គឺ Blackburn Rovers និង Leicester City ដោយឈ្នះម្នាក់មួយលើក។

ក្នុងប្រវត្តិសាស្ត្រនៃលីគកំពូលអង់គ្លេស Arsenal ឥឡូវនេះបានគ្រងជើងឯក ១៤ ដង នៅពីក្រោយតែ Liverpool និង Man Utd ដែលសុទ្ធតែបានឈ្នះពាន ២០ ដង។

ភាពជោគជ័យរបស់ Arsenal មានន័យថា ពានរង្វាន់នេះត្រូវបានឈ្នះដោយក្លឹបផ្សេងគ្នាបីក្នុងរយៈពេល ៣រដូវកាលចុងក្រោយនេះ បន្ទាប់ពី Liverpool ក្នុងឆ្នាំ 2024/25 និង Man City ក្នុងឆ្នាំ 2023/24៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង