×

Barcelona បញ្ជូនតំណាងទៅចរចាយកលោក Xavi មកធ្វើជាអ្នកចាត់ការរបស់ខ្លួន

ក្លិប Barcelona បានបញ្ជូនតំណាងរបស់ខ្លួន ដែលមានលោក Rafael Yuste អនុប្រធានរបស់ក្លិប ក៏ដូចជាលោក Mateu Alemany នាយកបាល់ទាត់របស់ក្លិបទៅទីក្រុងដូហា ប្រទេសកាតា ដើម្បីចរចាយក Xavi មកធ្វើជាគ្រូបង្គោលថ្មីក្លិបរបស់ខ្លួន ពីក្លិប Al Sadd ។ នេះបើយោងតាមការចុះផ្សាយរបស់ Marca ។

ក្រោយបណ្ដេញលោក Ronald Koeman ចេញពីតំណែងគ្រូបង្គោល Xavi ជាបេក្ខជនមួយរូបដែលខាង Barca ចង់បានរហូតមក ខណៈគ្រូបង្គោលរូបនេះ នៅជាប់កុងត្រាជាមួយ Al Sadd ដល់ឆ្នាំ២០២៣។

បើតាមចុះផ្សាយរបស់ Goal នៅខណៈនេះ Barca នៅតែរង់ចាំចម្លើយពី Xavi ប៉ុណ្ណោះដោយខាងក្លិបនេះសម្រេចឱ្យកុងត្រា ២ឆ្នាំ កន្លះមកដឹកនាំក្លិបរបស់ខ្លួន។

សូមរំឭកថា ក្រោយបញ្ចប់តួនាទី លោក Koeman លោក Sergi Barjuan ក្លាយជាគ្រូបង្គោលបណ្ដោះអាសន្នរបស់ Barca ៕

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង