
ក្រុមហ៊ុន Cambodian Broadcasting Service (CBS) សូមជូនដំណឹងដល់ទស្សនិកជន និងអ្នកគាំទ្រកីឡាប្រដាល់ទាំងអស់ថា ចាប់ពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៦ តទៅ កម្មវិធី CBS Boxing នឹងមានការផ្លាស់ប្តូរទីតាំងរៀបចំការប្រកួតទៅកាន់ទីតាំងថ្មី។
ការផ្លាស់ប្តូរទីតាំងនេះ នឹងផ្តល់ជូនអ្នកគាំទ្រនូវបទពិសោធន៍ថ្មី ក្នុងការទស្សនាការប្រកួតប្រដាល់របស់ CBS ដោយនៅតែរក្សានូវស្មារតីប្រកួតប្រជែង ភាពរំភើប និងគុណភាពនៃកម្មវិធីដដែល។
ចាប់ពីកាលបរិច្ឆេទខាងលើតទៅ រាល់ការប្រកួតប្រដាល់ CBS នឹងត្រូវរៀបចំនៅទីតាំងថ្មីនេះ។ ដូច្នេះ សូមអ្នកគាំទ្រ និងទស្សនិកជនមេត្តាយកចិត្តទុកដាក់លើទីតាំងថ្មី មុនពេលចូលរួមទស្សនាការប្រកួត។
📍ស្កេន QR កូដនេះដើម្បីស្វែងរកទីតាំងថ្មី៖

🗺️ Google Maps៖
ជាមួយគ្នានេះ កម្មវិធី និងការផ្សាយផ្សេងៗរបស់ CBS នឹងនៅតែបន្តដំណើរការ និងផ្សាយជូនទស្សនិកជនតាមកាលវិភាគជាធម្មតា។
CBS សូមថ្លែងអំណរគុណដល់ទស្សនិកជន និងអ្នកគាំទ្រកីឡាប្រដាល់ទាំងអស់ សម្រាប់ការគាំទ្រជាបន្តបន្ទាប់៕
