លោក Xavi កំពុងតែចង់ផ្តល់ជូនកុងត្រាថ្មីបន្ថែមទៀត ជូនដល់កីឡាករ Ousmane Dembele បន្ទាប់ពីបានចាត់ទុកខ្សែប្រយុទ្ធរូបនេះ ថាជាផ្នែកដ៏សំខាន់ក្នុងក្រុមរបស់លោក ក្រោយចូលកាន់តំណែងជាអ្នកចាត់ការក្រុម Barcelona ។
នាពេលកន្លងមកនេះ Dembele បានជួបប្រទះភាពលំបាកយ៉ាងខ្លាំង នៅក្នុងក្រុម Barca ដោយសារតែត្រូវបានញ៉ាំញីដោយបញ្ហារបួសជាប់ជានិច្ច ប៉ុន្តែយ៉ាងណា លោក Xavi នៅតែបង្ហាញភាពជឿជាក់ទៅលើលើសមត្ថភាពរបស់ខ្សែប្រយុទ្ធវ័យ ២៤ រូបនេះជានិច្ច។ មិនតែប៉ុណ្ណោះ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ បានប្រាប់អ្នកយកព័ត៌មានអំពីចំណាប់អារម្មណ៍របស់លោកទៅលើ Dembele ថា៖ “សម្រាប់ខ្ញុំ គាត់អាចជាកីឡាករល្អបំផុត ក្នុងពិភពលោកសម្រាប់តំណែងលេងរបស់គាត់”។
លោកបន្តទៀតថា៖ “ប៉ុន្តែអ្នកត្រូវតែធ្វើការជាមួយគាត់ ហើយទាមទារឱ្យមានការព្យាយាមខ្លាំង។ ប៉ុន្តែវាអាស្រ័យលើគាត់ដែរ ជាពិសេសទៅលើចិត្តគំនិតរបស់គាត់ ហើយរបួសមិនរំខានគាត់ទៀត គាត់មានកម្រិតនៃការលេងខ្ពស់។ ហើយការបន្តកុងត្រាថ្មីជូនគាត់ នឹងក្លាយជាអាទិភាពទីមួយ ដែលខ្ញុំត្រូវធ្វើ”។
សូមបញ្ជាក់ដែរថា Osmane Dembele ត្រូវបាន Barcelona នាំយកពីក្លិប Borussia Dortmund ក្នុងឆ្នាំ ២០១៧ ដែលបច្ចុប្បន្នគេមានវ័យត្រឹមតែ២៤ឆ្នាំនោះទេ៕
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
សូមជម្រាបជូនថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០។
កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕