×

ប្រទេសចិន បង្កើតក្រុមឃ្លាំមើលពិសេសដើម្បីត្រួតពិនិត្យការស៊ីសំណូកនាព្រឹត្តិការណ៍អូឡាំពិករដូវរងា២០២២

គណៈកម្មាធិការកណ្តាលប្រឆាំងអំពើពុករលួយរបស់ប្រទេសចិន បានបង្កើតក្រុមឃ្លាំមើលពិសេសមួយ ដើម្បីត្រួតពិនិត្យព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងា ២០២២ នៅទីក្រុងប៉េកាំង ដើម្បីធានាថា ការប្រកួតគ្មានការស៊ីសំណូក ការប្រើប្រាស់សារធាតុប៉ូវកម្លាំង ការរីករាលដាលជំងឺកូវីដ១៩រួមនិងហានិភ័យផ្សេងៗទៀត។

ជាការពិតការធ្វើជាម្ចាស់ផ្ទះអូឡាំពិករដូវរងាឆ្នាំក្រោយនេះ ប្រទេសចិន ចង់បានការប្រកួតដែលមានលក្ខណៈ បើកចំហ និងគ្មានអំពើពុករលួយ ដែលជាសញ្ញាមួយបង្ហាញពីភាពជោគជ័យនៃដំណើរការប្រកួតប្រជែង។
គណៈកម្មាធិការកណ្តាលប្រឆាំងអំពើពុករលួយដ៏មានឥទ្ធិពល សម្រាប់អធិការកិច្ចវិន័យ បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបង្កើតក្រុមពិសេសមួយ ដើម្បីត្រួតពិនិត្យវិធានការបង្ការជំងឺកូវីដ១៩។ ហើយក្រុមនេះ ក៏នឹងត្រូវត្រួតពិនិត្យចំពោះអំពើពុករលួយក្នុងការជ្រើសរើស, ការលើកកម្ពស់អត្តពលិក, មន្ត្រីចូលរួមព្រឹត្តិការណ៍ និងសម្រាប់ការចំណាយលើព្រឹត្តិការណ៍ផងដែរ។

អ្នកត្រួតពិនិត្យអំពើពុករលួយ ត្រូវបានដាក់ពង្រាយនៅតាមនាយកដ្ឋានផ្សេងៗក្នុងអង្គភាពកីឡាជាតិរបស់ចិន រួមទាំងអង្គភាពទទួលបន្ទុកប្រឆាំងសារធាតុប៉ូវកម្លាំង និងផ្នែកហិរញ្ញវត្ថុផងដែរ ដោយក្នុងនោះ អង្គភាពនីមួយៗត្រូវផ្តល់របាយការណ៍ប្រចាំថ្ងៃដល់ក្រុមអ្នកត្រួតពិនិត្យ ដែលរាល់សកម្មភាពទាំងនេះ ដើម្បីឆ្លើយតបតាមគោលនយោបាយក្នុងការលុបបំបាត់អំពើពុករលួយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង