×

អបអរសាទរ! កីឡាករកម្ពុជា ទទួលបានលេខ១ ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកអន្ដរជាតិ ជុំទី២នៅថៃ

បើយោងតាមកីឡាករ សាលី អ៊ូមើត ឱ្យដឹងកាលពីយប់ថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ថា
កាប្រកួតព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពានរង្វាន់អន្ដរជាតិ Jet Ski Pro Tour 2021 ដែលប្រទេសថៃ ជាម្ចាស់ផ្ទះ ជុំទី២ បានចប់រួចរាល់ហើយ។

ជាលទ្ធផល កីឡា ម៉ូសស្តាន មីន របស់កម្ពុជា បានជាប់ ចំណាត់ថ្នាក់លេខ១។ ដោយឡែក កីឡា សាលី អ៊ូមើត ជាប់ ចំណាត់ថ្នាក់លេខ៤ ខណៈកីឡាករ ហ្វីលីន សាលី របស់កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៤ផងដែរ។

អ៊ូមើត សាលី ដែលជាម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ ខាងលើ បានឱ្យដឹងថា ការប្រកួតម៉ូតូទឹកអន្ដរជាតិនេះ មាន ៥ប្រទេសចូលរួម រួមមានកម្ពុជា ឡាវ អាមេរិក អាល្លឺម៉ង់ និងម្ចាស់ផ្ទះថៃ ក្នុងនោះ មាន កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា ៥រូប ដូចជា ម៉ីន មូស្ដាន, ម៉ីន អូស្មាន, កៃ វ៉ាន់ស៊ីដែន, សាលី ហ្វីលីន និង សាលី អ៊ូមើត។

សូមជម្រាបថា អ៊ូមើត ដណ្ដើមបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមកីឡាករ ៨នាក់ កាលពីជុំទី១ ព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពានរង្វាន់អន្ដរជាតិ Jet Ski Pro Tour 2021 កាលពីពេលកន្លងទៅ៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង