pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

ការប្រកួតជម្រុះ Play-Off អន្តរទ្វីបទៅកាន់ជុំផ្តាច់ព្រ័ត្រ FIFA World Cup 2022 នឹងត្រូវប្រកួតតែមួយជើងប៉ុណ្ណោះនៅទឹកដីកណ្តាល

ការប្រកួតជម្រុះ Play-Off អន្តរទ្វីប ដើម្បីប្រជែងកៅអីទៅកាន់ជុំផ្តាច់ព្រ័ត្រ FIFA World Cup 2022 នឹងត្រូវប្រកួតតែមួយជើងប៉ុណ្ណោះនៅទឹកដីកណ្តាល ជំនួសឱ្យទម្រង់លេងពីរជើងក្នុងផ្ទះ និងក្រៅដី។ នេះបើតាមការអះអាងពីសហព័ន្ធបាល់ទាត់ពិភពលោក FIFA។

ការប្រកួត Play-Off អន្តរទ្វីប មានការចូលរួមពីក្រុមជម្រើសជាតិចំនួន៤ ដែលទទួលបានកន្លះកៅអីពី៤ទ្វីបផ្សេងគ្នា រួមមានទ្វីបអូសេអានី OFC អាស៊ី AFC អាមេរិកខាងត្បូង CONMEBOL អាមេរិកខាងជើង អាមេរិកកណ្តាល និងតំបន់ការេបៀន CONCACAF ។

ក្រុមប្រទេសទាំង៤ នឹងត្រូវប្រជែងគ្នាដើម្បីដណ្តើមយកពីរកៅអី ឡើងទៅកាន់ជុំផ្តាច់ព្រ័ត្រពានរង្វាន់ពិភពលោកឆ្នាំ២០២២នៅប្រទេសកាតា ជាមួយ៣០ប្រទេសផ្សេងទៀត ដែលបានកៅអី។

ការប្រកួតវគ្គ Play-Off ដើមឡើយគ្រោងនឹងធ្វើឡើងចំនួនពីរជើងក្នុងខែមីនា ឆ្នាំ២០២២ ប៉ុន្តែត្រូវបានផ្លាស់ប្តូរទៅធ្វើនៅខែមិថុនា ឆ្នាំ២០២២វិញ ដោយសារការរំខានពីជំងឺកូវីដ១៩។ មិនត្រឹមតែប្តូរពេលវេលាប្រកួតប៉ុណ្ណោះទេ FIFA គ្រោងនឹងប្តូររបៀបប្រកួតពីការលេងប្តូរទឹកដីគ្នា ទៅជាលេងមួយប្រកួតនៅទឹកដីកណ្តាល ដើម្បីដឹងឈ្នះចាញ់តែម្តង។ FIFA អះអាងថាការផ្លាស់ប្តូរនេះ ដើម្បីធានាសុវត្តិភាពកីឡាករ និងមន្ត្រី ពីការឆ្លងជំងឺ។

គិតត្រឹមពេលនេះ World Cup 2022 រកឃើញ១៣ក្រុមហើយក្នុងចំណោម៣២ក្រុម រួមទាំងម្ចាស់ផ្ទះកាតា។ ១០ក្រុមពីអឺរ៉ុបដែលទទួលបានកៅអីស្វ័យប្រវត្តិ រួមមាន ម្ចាស់ការពារជើងឯកបារាំង ក្រូអាត បែលហ្ស៊ិក អាល្លឺម៉ង់ ដាណឺម៉ាក អេស្ប៉ាញ ស៊ែប អង់គ្លេស ស្វីស និង ហុល្លង់។ ប្រេស៊ីល និងអាហ្សង់ទីន បានកៅអីមុនគេប្រចាំតំបន់អាមេរិកខាងត្បូង ខណៈតំបន់ផ្សេងទៀត មិនទាន់រកឃើញក្រុមផ្លូវការនៅឡើយ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង