×

Man UTD បានកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League បន្ទាប់ពីឈ្នះ Villarreal

ក្រុម Man UTD បានកៅអីឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ Champions League បន្ទាប់ពីឈ្នះក្រុម Villarreal ដោយលទ្ធផល ២-០ នាជំនួបវគ្គសន្សំពិន្ទុជុំទី៥ ពូល F កាលពីយប់មិញ។

លោក Michael Carrick ដែលកាន់តួនាទីជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ Man UTD ក្រោយពីក្លិបបានបញ្ចប់តំណែងលោក Ole Gunnar Solskjaer បានផ្ដល់ឱកាសឱ្យខ្សែបម្រើ Donny van de Beek បានលេងក្នុងជម្រើស១១នាក់ដំបូង ខណៈ Bruno Fernandes អង្គុយកៅអីបម្រុង។

សម្រាប់ការប្រកួតវគ្គទី១លើទឹកដីរបស់ក្រុម Villarreal នេះ មិនមានការស៊ុតបញ្ចូលទីទេ។
ឈានដល់វគ្គទី២នាទី៧៨ ទើប Cristiano Ronaldo បានរកគ្រាប់បាល់បញ្ចូលទីបើកឆាកនាំមុខសម្រាប់ក្រុមបិសាចក្រហម មុនពេលដែល Jadon Sancho ស៊ុតបញ្ចូលទីគ្រាប់ទី២នៅចុងម៉ោង។

នេះជាការរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីលើកដំបូងសម្រាប់ក្រុម Man UTD របស់ Jadon Sancho ចាប់តាំងពីចូលរួមជាមួយក្លិបអង់គ្លេសនៅដើមរដូវកាល ២០២១-២២។

ជ័យជម្នះលើក្រុម Villarreal នេះ គ្រប់គ្រាន់ដើម្បីជួយ Man UTD ដែលមានលោក Carrick ជាអ្នកចាត់ការបណ្តោះអាសន្នលើកដំបូងជំនួសលោក Ole Gunnar Solskjaer បានកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ដោយស្វ័យប្រវត្តិ។

ឆ្លងកាត់ការប្រកួត៥លើក Man UTD ឈរកំពូលតារាងពូល F មាន១០ពិន្ទុ នាំមុខក្រុមលេខ២ Villarreal ៣ពិន្ទុ និងនាំមុខដាច់ក្រុមលេខ៣ Atalanta ៤ពិន្ទុ ខណៈការប្រកួតនៅសល់១លើកទៀតប៉ុណ្ណោះ។ Young Boys ដែលនៅបាតតារាងមាន៤ពិន្ទុ នៅមានឱកាសប្រជែងមួយកៅអីទៅកាន់វគ្គបន្តជាមួយ Villarreal និង Atlanta ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង