×

Bayern Munich បន្តកំណត់ត្រាឈ្នះ១០០ភាគរយនៅ UEFA Champions League រដូវកាលនេះ ក្រោយយកឈ្នះក្រុម Dynamo Kyiv

ក្រុម Bayern Munich យកឈ្នះក្រុម Dynamo Kyiv ដោយលទ្ធផល ២-១ និងបន្តកំណត់ត្រាឈ្នះ១០០ភាគរយ ក្នុងវគ្គចែកពូលពានរង្វាន់ UEFA Champions League រដូវកាលនេះ។

ការប្រកួតជុំទី៥ពូល E លើទឹកដីរបស់ក្រុម Dynamo Kyiv កាលពីយប់មិញ ក្រុម Bayern Munich បានបើកការនាំមុខគ្រាប់ទី១នៅក្នុងនាទី១៤ ដោយការទាត់ផ្កាប់ចានយ៉ាងស្អាតរបស់ខ្សែប្រយុទ្ធ Robert Lewandowski ។

នេះជាការរកគ្រាប់បាល់បញ្ចូលទី៩លើកជាប់ៗគ្នាហើយសម្រាប់កីឡាករប៉ូឡូញរូបនេះនៅ UEFA Champions League និងជាលើកទី២ផងដែរ ដែលកាលពីលើកទី១ គេធ្វើបានក្នុងខែសីហា ឆ្នាំ២០២០។ Lewandowski បានវ៉ាហួស Ruud Van Nisterlrooy និង Cristiano Ronaldo ដែលធ្វើបានតែមួយដង។ Lewandowski ក៏កំពុងឈរកំពូលតារាងកីឡាកររកគ្រាប់បាល់ច្រើនជាងគេនៅ UEFA Champions League រដូវកាលនេះ ផងដែរគឺ មាន៩គ្រាប់។

ដល់នាទី៤២ Bayern Munich ក៏បានរកគ្រាប់នាំមុខគ្រាប់ទី២ ដោយ Kingsley Coman ។
យ៉ាងណា នៅក្នុងវគ្គទី២នាទី ៧០ទើបក្រុមម្ចាស់ផ្ទះ Dynamo Kyiv វាយបក១គ្រាប់វិញដោយកីឡាករ Denys Harmash ហើយលទ្ធផលមិនមានការប្រែប្រួលទេ រហូតដល់ចប់ការប្រកួត។

១គូទៀតក្នុងពូលជាមួយគ្នាគឺ Barcelona ស្មើគ្នា ០-០ ទល់នឹង Benfica។

ឆ្លងកាត់៥ប្រកួតរួចមក Bayern Munich ឈ្នះទាំងអស់ដោយមាន ១៥ពិន្ទុពេញ ខណៈ Barcelona នៅលេខ២ មាន៧ពិន្ទុ Benfica នៅលេខ៣ មាន៥ពិន្ទុ ហើយ Dynamo Kyiv មាន១ពិន្ទុ នៅបាតតារាង។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង