×

Chelsea យកឈ្នះ Juventus កក់កៅអីទៅវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League

ក្រុម Chelsea បានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយយកឈ្នះក្រុមមកពីអ៊ីតាលី Juventus ៤-០ ក្នុងការប្រកួតទី៥នៃវគ្គសន្សំពិន្ទុពានរង្វាន់ Champions League ពូល H ។

ការប្រកួតលើទីលាន Stamford Bridge នេះ ក្រុមតោខៀវពិតជាអាចគ្របសង្កត់លើគូប្រជែង បានពិតមែន ដោយស្ថិតិនៃការគ្រប់គ្រងបាល់ពួកគេមាន ៥៥ភាគរយ រិឯឱកាសស៊ុតមានដល់ទៅ ២១ដង ខណៈ ក្រុមភ្ញៀវសេះបង្កង់មានឱកាសស៊ុតតែ៨ដង។ នៅនាទី២៥ ក្រុម លោក Thomas Tochel ក៏បានរកគ្រាប់បាល់បើកឆាកដែលធ្វើបានពីខ្សែបម្រើ Trevoh Chalobah។

ចូលដល់វគ្គទី២ ក្រុមការពារជើងឯកបន្តការវាយសម្រុកយកគ្រាប់បាល់ជាបន្តទៀតយ៉ាងមមាញឹក។ ជាក់ស្តែង នៅនាទី ៥៥ កីឡាករ Reece James បានបន្ថែមគ្រាប់ទី២ មុនពេល Callum Hudson-Odoi បន្ថែមគ្រាប់ទី៣ នៅ៣នាទីបន្ទាប់។ នៅចុងម៉ោង Timo Werner ក៏បានបន្ថែមគ្រាប់ទី៤ មុនបញ្ចប់ការប្រកួត។

១គូទៀតក្នុងពូល H នេះដែរ គឺ Zenit St. Petersburg ស្មើគ្នា ១-១ ទល់នឹង Malmo FF។

សម្រាប់ជ័យជម្នះនេះ បានជួយឱ្យ Chelsea ហក់ឡើងលើកំពូលតារាងពូល H មាន១២ពិន្ទុស្មើគ្នាជាមួយ Juventus។ ត្បិតតែចាញ់ប្រកួតនេះមែនតែ Juventus និង Chelsea បានកាន់ដៃគ្នាឡើងទៅវគ្គ១៦ក្រុមចុងក្រោយជាមួយគ្នា។ Zenit St Petersburg ជាក្រុមសង្ឃឹមទទួលបានលេខ៣ក្នុងពូលនេះ អាចមានឱកាសទៅលេងនៅ Europa League ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង