×

Dortmund ដំឡើងថ្លៃនឿយហត់របស់ Haaland គុណជាពីរ

យោងតាមរបាយការណ៍បានឱ្យដឹងថា ក្លិប BORUSSIA DORTMUND នឹងបង្កើនថ្លៃនឿយហត់ ឬប្រាក់ឈ្នួលរបស់ Erling Haaland ទ្វេដង និងការពន្យារលក្ខខណ្ឌនៃការដោះលែងរបស់គេ និងបញ្ចុះបញ្ចូលគេឱ្យបន្តនៅក្លិបនេះ។

ខ្សែប្រយុទ្ធន័រវែសអាយុ ២១ឆ្នាំនេះ គឺជាគ្រាប់ពេជ្រមួយនៅក្នុងពិភពបាល់ទាត់ ជាមួយនឹងអត្រាស៊ុតបញ្ចូលទីដ៏អស្ចារ្យ។ Manchester United, Chelsea, Manchester City និង Real Madrid ស្ថិតក្នុងចំណោមក្លិបធំៗនៅអឺរ៉ុប ដែលប្រជែងគ្នា ដើម្បីចុះហត្ថលេខាជាមួយ Haaland ។

ប៉ុន្តែយោងតាមសារព័ត៌មាន Skysports ក្លិប Dortmund កំពុងរៀបចំកិច្ចសន្យាថ្មីសម្រាប់ Haaland ។ ការផ្តល់ជូននោះនឹងធ្វើឱ្យប្រាក់ឈ្នួលរបស់គេ លោតឡើងពីប្រហែល ១៤៥.០០០ ផោនក្នុងមួយសប្តាហ៍ទៅ ២៩០.០០០ ផោនក្នុងមួយសប្តាហ៍។

របាយការណ៍ ក៏បានបន្ថែមថា តម្លៃនៅក្នុងកិច្ចព្រមព្រៀងរបស់ Haaland ចំនួន ៦៣លានផោន នៅរដូវក្តៅក្រោយ នឹងត្រូវបានពន្យារពេល ១២ខែទៀត។ Dortmund ចង់រក្សាកីឡាកររូបនេះបន្ថែមមួយឆ្នាំទៀត ឬចង់បានថ្លៃផ្ទេរសមរម្យជាងនេះ ប្រសិនបើពួកគេលក់គេនៅចុងរដូវកាលនេះ។ ចំណែក Haaland ក៏សប្បាយចិត្តនៅក្លិបបច្ចុប្បន្នរបស់គេ ដែលបានស៊ុតបញ្ចូលទីបាន ៧០គ្រាប់ក្នុងការបង្ហាញខ្លួនត្រឹមតែ ៦៩ប្រកួត។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើភ្នាក់ងាររបស់គេ គឺលោក Mino Raiola មិនដោះស្រាយលក្ខខណ្ឌថ្មីៗសម្រាប់ Haaland របស់គាត់ទេ នោះម្ចាស់ពានរង្វាន់ Golden Boy ឆ្នាំ ២០២០ ប្រាកដជានឹងផ្លាស់ចេញពីក្លិបនៅឆ្នាំ២០២២។ ហើយការផ្ទេរមួយរបស់ Haaland នឹងមានតម្លៃលើសពី ៣០០លានផោន។

Haaland អាចនឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយ Dortmund ដែលមានតម្លៃ ៤២លានផោនក្នុងមួយឆ្នាំ ឬច្រើនជាង ៨០០.០០០ ផោនក្នុងមួយសប្តាហ៍។ គេបានផ្លាស់ទៅ Borussia Dortmund ពី Red Bull Salzburg ក្នុងឆ្នាំ២០២០។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង