ខ្សែការពារកណ្ដាល ដែលឈ្នះពាន FIFA World Cup ជាមួយក្រុមជម្រើសជាតិបារាំង បាននិយាយថា គេចង់បន្ដលេងនៅ Barcelona និងព្យាយាមប្រជែងយកតំណែងក្នុងក្រុម ក្រោយត្រលប់មកទីលាន បន្ទាប់ពីមានបញ្ហារបួសយ៉ាងច្រើន។
ប៉ុន្ដែគេមិនទទួលបានការផ្ដល់ឱកាសពីសំណាក់អ្នកចាត់ការ Ronald Koeman ដែលមិនជ្រើសរើសគេឱ្យលេងក្នុងជម្រើសនៃការប្រកួត មុនពេលលោកត្រូវបានបញ្ចប់តំណែង។
យ៉ាងណាក្ដីក្រោយពីផ្លាស់ប្ដូរគ្រូបង្វឹកថ្មី ក្លិបក៏នៅតែមានការផ្លាស់ប្ដូរមួយចំនួនផងដែរនៅលើទីលានជាពិសេសគឺកីឡាករ ហើយយោងតាមការចុះផ្សាយរបស់សារព័ត៌មាន SPORT បានឱ្យដឹងថា Barcelona ពិបាកក្នុងការឈានដល់ការព្រមព្រៀងជាមួយ Umtiti ចំពោះការបន្ថយកិច្ចសន្យាជាមួយក្លិប ហើយពួកគេអាចនឹងជ្រើសយកជម្រើសផ្សេង។
ការរាយការណ៍បានអះអាងថា Barca ព្យាយាមចរចាជាមួយខ្សែការពាររូបនេះ ដើម្បីបញ្ចប់កិច្ចសន្យារបស់គេ។ នេះមានន័យថា ក្លិបត្រូវចំណាយលុយដើម្បីបញ្ចប់កិច្ចសន្យាមុនពេល ដែលត្រូវផុតកំណត់នៅរដូវក្ដៅឆ្នាំ ២០២៣។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕