Karim Benzema ខ្សែប្រយុទ្ធជម្រើសជាតិបារាំង និងក្រុម Real Madrid ត្រូវបានចៅក្រមរកឃើញថា មានពិរុទ្ធពីបទឃុបឃិតក្នុងការបង្ខូចកេរ្តិ៍ឈ្មោះកីឡាករបាល់ទាត់បារាំងជាមួយនឹងខ្សែអាត់សិ ច។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅរសៀលថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
ចៅក្រម បានកាត់ទោសឱ្យ Benzema ជាប់ពន្ធនាគារ រយៈពេល មួយឆ្នាំហើយបានបង្គាប់ឱ្យគាត់បង់ប្រាក់ពិន័យចំនួន ៧៥.០០០ អឺរ៉ូ (៨៤.០០០ ដុល្លារអាមេរិក)។
Benzema អាយុ ៣៣ឆ្នាំគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៥ នាក់ដែលត្រូវបានកាត់ទោសកាលពីខែមុន លើការប៉ុនប៉ងជំរិតទារប្រាក់ពីកីឡាករបារាំង Mathieu Valbuena ។
រឿងអាស្រូវនេះ បានធ្វើឱ្យសហគមន៍បាល់ទាត់ក្នុងប្រទេសបារាំងមានការភ្ញាក់ផ្អើល ហើយកីឡាករទាំងពីរ បានបាត់បង់កៅអីជម្រើសជាតិរបស់ពួកគេ។ ករណីនេះ កើត ឡើងកាលពីខែមិថុនា ឆ្នាំ២០១៥ នៅពេលដែលកីឡាករ បាល់ទាត់ទាំងពីរ ស្ថិតនៅក្នុងជំរំហ្វឹកហាត់របស់ប្រទេសបារាំង។
ព្រះរាជអាជ្ញា បាននិយាយថា នៅជំរំ Benzema បានដាក់សម្ពាធលើ Valbuena ឱ្យសងប្រាក់អ្នកដែលបង្ខូចកេរ្តិ៍ឈ្មោះ ដែលគាត់បានគប់គិតជាមួយ។
Benzema តែងតែបដិសេធការចោទប្រកាន់នេះ ហើយទទូចថាគាត់គ្រាន់តែព្យាយាមជួយ Valbuena កម្ចាត់វីដេអូនោះប៉ុណ្ណោះ។
ចាប់តាំងពីពេលនោះមក កីឡាកររូបនេះ បានត្រលប់ទៅក្រុមបារាំងវិញ ហើយត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមសម្រាប់ក្រុម Real Madrid នៅយប់ថ្ងៃពុធ នៅពេលដែលពួកគេប្រកួតជាមួយក្រុម FC Sheriff Tiraspol ក្នុងក្របខណ្ឌ Champions League ។
Benzema មិនមានវត្តមាននៅក្នុងតុលាការនៅទីក្រុង Versailles សម្រាប់សាលក្រមនោះទេ ហើយ Valbuena ក៏ដូចគ្នា ដែលលេងឱ្យក្លិបក្រិក Olympiakos ៕