
សហព័ន្ធបាល់ទាត់ពិភពលោក FIFA ដាក់គម្រោងប្តូរការប្រកួត World Cup ទៅរៀងរាល់២ឆ្នាំម្តង។ គម្រោងនេះ នឹងធ្វើឱ្យក្លិបក្នុងលីគបាល់ទាត់ធំៗ រួមទាំងសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA នឹងបាត់ចំណូលប្រមាណ ៩ពាន់លានដុល្លារក្នុងមួយរដូវកាល។

បើតាមការផ្សាយរបស់ Reuters បានបង្ហាញថា ការផ្លាស់ប្តូរ FIFA World Cup ពី៤ឆ្នាំ ទៅ២ឆ្នាំម្តង មិនត្រឹមតែកាត់បន្ថយប្រាក់ចំណូលរបស់ក្លិបប៉ុណ្ណោះទេ តែវានឹងប៉ះពាល់ដល់អារម្មណ៍របស់អ្នកទស្សនាទាំងនៅក្នុងការប្រកួតបាល់ទាត់ពិភពលោកក្របខណ្ឌអឺរ៉ុប និងប្រកួតលីគ។
World Cup ប្តូរទៅធ្វើរៀងរាល់២ឆ្នាំម្តង នឹងធ្វើឱ្យការប្រកួតអន្តរជាតិញឹកញាប់ជាងមុន ហើយការប្រកួតក្នុងលីគត្រូវប្តូរទៅថ្ងៃធ្វើការច្រើនជាងមុន ដែលនាំឱ្យអ្នកគាំទ្រមួយចំនួនបាត់វត្តមាន។
វាក៏នឹងកាត់បន្ថយចំណាប់អារម្មណ៍របស់ម្ចាស់ផ្សាយពាណិជ្ជកម្មលើបាល់ទាត់ក្នុងស្រុក ធ្វើឱ្យមានភាពតានតឹងដល់កីឡាករ ហើយទម្រង់លេងរបស់ពួកគេកាន់តែធ្លាក់ចុះ។
គម្រោងរបស់ FIFA នេះនឹងធ្វើឱ្យលីគបាត់ចំណូលពីការលក់សិទ្ធិផ្សាយតាមទូរទស្សន៍ បាត់ចំណូលពីការប្រកួត និងការផ្សាយពាណិជ្ជកម្មក្នុងចំនួនដ៏ច្រើនជាង៩ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ លោក Gianni Infantino បាននិយាយថា FIFA កំពុងពិភាក្សាអំពីការរៀបចំការប្រកួតបាល់ទាត់ពិភពលោករៀងរាល់ពីរឆ្នាំម្តង ជំនួសឱ្យការធ្វើ ៤ ម្តងដូចបច្ចុប្បន្ន។
លោក Arsene Wenger អតីតអ្នកចាត់ការ Arsenal ដែលសព្វថ្ងៃជាប្រធានផ្នែកអភិវឌ្ឍន៍របស់ FIFA និងជាអ្នកផ្តួចផ្តើមគំនិតផ្លាស់ប្តូរកាលប្រកួត World Cup នេះឡើង បានស្នើកាត់បន្ថយចំនួនការសម្រាកប្រកួតអន្តរជាតិនៅវគ្គជម្រុះ។ បុរសសញ្ជាតិបារាំងរូបនេះ ចង់រៀប World Cup ក្នុងឆ្នាំឆ្លាស់គ្នាជាមួយនឹងការប្រកួត Euro និង Copa America។ នេះបានន័យថា Euro រួច World Cup ហើយ Copa America វិលជុំតែម្តង។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕