×

ក្តីសង្ឃឹមលេងនៅពានរង្វាន់អឺរ៉ុបរបស់ Tottenham Hotspur កាន់តែស្រពេចស្រពិលក្រោយចាញ់ក្រុម NS Mura

Tottenham Hotspur បានជួបការខកចិត្តទៀតហើយ ដោយបានចាញ់ក្រោមថ្វីជើងក្រុមដែលមានចំណាត់ថ្នាក់ ៣៤១ នៅ UEFA ក្នុងវគ្គចែកពូល G ពានរង្វាន់ Europa Conference League គឺក្រុមស្លូវេនី NS Mura ក្នុងលទ្ធផល ២-១ ។

ក្រុមរបស់លោក Antonio Conte ត្រូវបានគូប្រកួតរកគ្រាប់បាល់នាំមុខ នៅនាទីទី១១ ដោយ Tomi Horvat មុនពេលនៅសល់សមាជិកតែ១០នាក់ ក្នុងនាទី៣២ ក្រោយកីឡាករ Ryan Sessegnon ត្រូវទទួលបានកាតក្រហម។

ខ្សែប្រយុទ្ធឆ្នើម Harry Kane បានរកគ្រាប់បាល់មួយគ្រាប់តាមស្មើសម្រាប់ក្រុមលោក Conte ក្នុងនាទី៧២នៃវគ្គទី២ ប៉ុន្ដែនៅម៉ោងបន្ថែម ៩០+៤ ក្រុមម្ចាស់ផ្ទះ Mura បានរកគ្រាប់បាល់ជ័យជម្នះ ដោយកីឡាករ Amadej Marosa ។

១គូទៀតក្នុងពូលជាមួយគ្នាគឺ Rennes ស្មើក្រុម Vitesse ក្នុងលទ្ធផល ៣-៣ ។

ឆ្លងកាត់៥ប្រកួតគឺ Rennes ឈរកំពូលតារាងមាន១១ពិន្ទុ Vitesse នៅលេខ២ Tottenham Hotspur នៅលេខ៣ មាន៧ពិន្ទុដូចគ្នា ហើយ NS Mura នៅបាតតារាងមាន៣ពិន្ទុ។

សម្រាប់លទ្ធផលនេះ មានន័យថា Tottenham Hotspur ត្រូវតែយកឈ្នះក្រុម Rennes នៅក្នុងការប្រកួតចុងក្រោយ ដើម្បីអាចមានឱកាសប្រកួតវគ្គ Play-Off ដោយសារពួកគេមិនមែនជាក្រុមបញ្ចប់វគ្គក្នុងតំណែងកំពូលតារាងនោះទេ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង