×

West Ham ឡើងវគ្គ១៦ក្រុមចុងក្រោយ UEFA Europa League ជាលើកដំបូងក្នុងរយៈពេល៤០ឆ្នាំ ក្រោយយកឈ្នះក្រុម Rapid Vienna

ក្រុម West Ham បានកក់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ UEFA Europa League ជាលើកដំបូងគិតចាប់ពីឆ្នាំ១៩៨១មក បន្ទាប់ពីយកឈ្នះ Rapid Vienna ក្នុងជំនួបជុំទី៥ពូល H។

ខ្សែប្រយុទ្ធ Andriy Yarmolenko ជាអ្នករកគ្រាប់បាល់ក្នុងនាទី៤០ ហើយប្រធានក្រុម Mark Noble រកបាន១គ្រាប់ទៀតក្នុងនាទី៤៥+២ ដើម្បីជួយ West Ham នាំមុខ ២-០ ក្នុងវគ្គទី១។

នៅក្នុងវគ្គទី២ មិនមានការស៊ុតបញ្ចូលទីទេរវាងក្រុមទាំងសងខាងទើបលទ្ធផលខាងលើបន្តដល់ចប់ការប្រកួត។
តាមរយៈជ័យជំនះនេះ បាននាំក្រុមលោក David Moyes ឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ដោយស្វ័យប្រវត្តិ បើទោះនៅសល់មួយប្រកួតទៀតក្តី។ West Ham មិនទាន់ស្គាល់ចាញ់ឡើយក្នុងការប្រកួតជម្រុះពូល H ចំនួន៥លើកកន្លងមក។ ពួកគេឈរកំពូលតារាងពូល H មាន១៣ពិន្ទុ នាំមុខក្រុមលេខ២ Dinamo Zagreb ចំនួន៦ពិន្ទុ និងក្រុមលេខ៣ KRC Genk ៨ពិន្ទុ។ Rapid Vienna នៅបាតតារាងមាន៣ពិន្ទុ ហាវអាវទៅហើយ។

នេះជាលើកដំបូងក្រោយរយៈពេល៤០ឆ្នាំរបស់ West Ham ដែលបានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ Europa League។ ក្រុមរហ្សនាមញញួរយក្ស ធ្លាប់ជាម្ចាស់ជើងឯកពានរង្វាន់លំដាប់ទី២អឺរ៉ុបនេះកាលនៅមានឈ្មោះ European Cup នៅឆ្នាំ១៩៦៥ និងរងជើងឯកនៅឆ្នាំ១៩៧៦។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង