×

Leicester City រក្សាក្តីសង្ឃឹមឡើងវគ្គ១៦ក្រុមចុងក្រោយ UEFA Europa League ក្រោយយកឈ្នះក្រុម Legia Warszawa

ក្រុម Leicester City នៅតែរក្សាក្តីសង្ឃឹមឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Europa League ក្រោយយកឈ្នះក្រុមប៉ូឡូញ Legia Warszawa ក្នុងជំនួបជុំទី៥ពូល C ។

ខ្សែប្រយុទ្ធ Patson Daka បានរកគ្រាប់បាល់ឱ្យក្រុមលោក Brendan Rodgers តាំងពីនាទី១១ មុនពេល ខ្សែបម្រើ James Maddison បន្ថែមគ្រាប់ទី២នៅ១០នាទីបន្ទាប់។ នៅនាទី២៦ក្រុមភ្ញៀវ Legia Warszawa បានមានឱកាសទាត់បាល់ពិន័យ១១ម៉ែត្រ តែកីឡាករ Mahir Emreli ធ្វើមិនបានសម្រេចទេដោយអ្នកចាំទី Kasper Schmeichel ជួយបានប៉ុន្តែភ្លាមនោះកីឡាករ Filip Mladenović បានស្ទុះទៅបន្ថែម១ជើងទៀតបញ្ចូលទី ជួយក្រុម Legia Warszawa តាមបាន១គ្រាប់។ យ៉ាងណា នៅនាទី៣៣ កីឡាករ Wilfred Ndidi បានតាមយកបានគ្រាប់ទី៣អោយក្រុមម្ចាស់ផ្ទះមុនចប់វគ្គទី១។

នៅក្នុងវគ្គទី២មិនមានការស៊ុតបញ្ចូលទីទៀតទេ ដោយបញ្ចប់ការប្រកួតគឺលទ្ធផល Leicester City ៣ Legia Warszawa ១។

ជ័យជម្នះនេះធ្វើឱ្យ Leicester City បានឡើងមកឈរកំពូលតារាងពូល C មាន ៨ពិន្ទុ ក្រុម Spartak Moscow នៅលេខ ២មាន ៧ពិន្ទុ ក្រុម Napoli នៅលេខ៣មាន៧ពិន្ទុ ហើយ Legia Warszawa នៅបាតតារាងមាន៦ពិន្ទុ។ ៣ក្រុមខាងដើមនៅតែមានក្តីសង្ឃឹម ក្នុងការឡើងទៅវគ្គ១៦ក្រុមចុងក្រោយ UEFA Europa League ដោយពួកគេនៅរង់ចាំមើលការប្រកួតបញ្ចប់ពូល ដែលធ្វើឡើងនៅថ្ងៃទី៩ខែធ្នូខាងមុខ ដោយ Leicester City ត្រូវជួប Napoli ហើយ Spartak Moscow ត្រូវជួប Legia Warszawa ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង