×

ជូនពរជោគជ័យ! កីឡាករកម្ពុជា នឹងត្រូវប្រកួត នៅក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកអន្តរជាតិជុំទី៣នៅថៃ

កីឡាករម៉ូតូទឹកកម្ពុជា នឹងចូលរួមការប្រកួត ព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពានរង្វាន់អន្ដរជាតិ Jet Ski Pro Tour 2021 ដែលប្រទេសថៃ ជាម្ចាស់ផ្ទះ ជុំទី៣ នាថ្ងៃសៅរ៍ និង អាទិត្យ ខាងមុខនេះ។ នេះបើយោងតាមកីឡាករម៉ូតូទឹកកម្ពុជា សាលី អូមើត បានប្រកាសប្រាប់នាព្រឹកថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

កាលពីជុំទី២ ដែលបានបញ្ចប់កាលពីពេលថ្មីៗនេះ កីឡា ម៉ូសស្តាន មីន តំណាងឱ្យកម្ពុជា បានជាប់ ចំណាត់ថ្នាក់លេខ១។ ដោយឡែក កីឡា សាលី អ៊ូមើត ជាប់ ចំណាត់ថ្នាក់លេខ៤ ខណៈកីឡាករ ហ្វីលីន សាលី របស់កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៤ផងដែរ។

កាលពីជុំទី១ អ៊ូមើត ដណ្ដើមបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមកីឡាករចំនួន ៨ នាក់ កាលពីជុំទី១ ព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពានរង្វាន់អន្ដរជាតិ Jet Ski Pro Tour 2021 កាលពីពេលកន្លងទៅ។

ការប្រកួតម៉ូតូទឹកអន្ដរជាតិនេះ មាន ៥ប្រទេសចូលរួម រួមមានកម្ពុជា ឡាវ អាមេរិក អាល្លឺម៉ង់ និងម្ចាស់ផ្ទះថៃ ក្នុងនោះ មានកីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា ៥រូប ដូចជា ម៉ីន មូស្ដាន, ម៉ីន អូស្មាន, កៃ វ៉ាន់ស៊ីដែន, សាលី ហ្វីលីន និង សាលី អ៊ូមើត៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង