×

លោក Carlo Ancelotti សរសើរសមត្ថភាពខ្សែប្រយុទ្ធ Vinicius Júnior មានការកើនឡើង

គ្រូបង្វឹក Real Madrid លោក Carlo Ancelotti បានធ្វើការសរសើរខ្សែប្រយុទ្ធ Vinicius Júnior ថាសមត្ថភាពរបស់គេមានការកើនឡើងមួយកម្រិតទៀតហើយ អាចឈានទៅក្លាយជាកីឡាករដ៏ឆ្នើមមួយរូបនៅលើពិភពលោក។
ជាការពិត ក្នុងការប្រកួតក្របខណ្ឌ La Liga សប្តាហ៍ទី១៤ទល់នឹងក្រុមភ្ញៀវ Sevilla កាលពីចុងសប្តាហ៍កន្លងទៅ Vinicius Júnior រួមជាមួយនឹង Karim Benzema ត្រូវបានមើលឃើញថាឡើងជើងយ៉ាងល្អដូចគ្នា ហើយពួកគេជាអ្នករកគ្រាប់បាល់បញ្ចូលទី ជួយអោយ Real Madrid ទទួលបានជ័យជំនះក្នុងលទ្ធផល ២-១។

ជាមួយការធ្វើបានយ៉ាងល្អរបស់ Vinicius Júnior នេះ លោក Ancelotti បានថ្លែងដូច្នេះថា៖ “អ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលនឹងសមត្ថភាពរបស់ Vinicius នោះ គឺគុណភាពនៃការស៊ុតបញ្ចូលទីរបស់គេ។”

លោកបានបន្តថា៖ “Vinicius បង្ហាញសមត្ថភាពដែលខ្ញុំគិតថា គេមិនធ្លាប់មានពីមុនមក។ គេបានឡើងមួយជំហានទៀតក្នុងផ្លូវឈានទៅជាកីឡាករដ៏ឆ្នើមមួយរូបនៅលើពិភពលោក។”

សូមបញ្ជាក់ថា Vinicius Júnior ក្នុងរដូវកាលនេះ បានចូលលេង១៩ប្រកួតគ្រប់កម្មវិធីឱ្យ Real Madrid ដោយរកបានចំនួន១១គ្រាប់ផងដែរ។

ដោយឡែក Real Madrid ពេលនេះកំពុងឈរកំពូលតារាងក្របខណ្ឌ La Liga ដោយមាន៣៣ពិន្ទុ ពីលើក្រុមលេខ២ Atlético Madrid ចំនួន៤ពិន្ទុ។ ការប្រកួតជាបន្តគឺ Real Madrid នឹងធ្វើការស្វាគមន៍ក្រុម Athletic Bilbao នៅពាក់កណ្តាលសប្តាហ៍នេះ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង