×

Lionel Messi នឹងរក្សាពានរង្វាន់ Ballon d’Or ទី៧របស់គាត់ នៅក្នុងសារមន្ទីរ Barcelona

Lionel Messi បានឈ្នះពានរង្វាន់ Ballon d’Or លើកទី៧ ដោយការបោះឆ្នោត ប៉ុន្តែគាត់បានសម្រេចចិត្តរួចហើយសម្រាប់ទីតាំងដាក់ពានរង្វាន់មួយនេះ។

Messi បានយកឈ្នះកីឡាករ Robert Lewandowski របស់ Bayern Munich យ៉ាងចម្រូងចម្រាស ខណៈកីឡាកររបស់ក្រុម PSG បានទទួលសំឡេងបោះឆ្នោតច្រើនជាងគេ បន្ទាប់ពីមួយឆ្នាំ ដែលគាត់បានឈ្នះពានរង្វាន់អន្តរជាតិជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អេស្ប៉ាញ Messi នឹងយកពានរង្វាន់ Ballon d’Or ទី៧របស់គាត់ ទៅរក្សាទុកនៅក្នុងសារមន្ទីរ Barcelona ដែលជាកន្លែងដែលគាត់បានរក្សាពានរង្វាន់នេះចំនួន ៦ រួចមកហើយ។

សមិទ្ធផលដ៏ធំបំផុតរបស់ Messi ក្នុងឆ្នាំ២០២១ គឺទីបំផុត គឺបានលើកពានរង្វាន់ប្រចាំទ្វីបជាមួយអាហ្សង់ទីន សម្រាប់ព្រឹត្តិការណ៍ពានរង្វាន់ Copa America ។ គេក៏បានឈ្នះពានរង្វាន់ Copa del Rey ដែលជាពានរង្វាន់ចុងក្រោយរបស់គាត់ជាមួយ Barcelona នៅឆ្នាំដដែល។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង