×

រឿងរ៉ាវសំខាន់ៗខ្លីៗនៅក្នុងក្របខណ្ឌកីឡាបាល់ទាត់លីគកំពូលកម្ពុជារដូវកាលថ្មីនេះ

គិតត្រឹមសប្តាហ៍ទី១១នេះ កីឡាករ Jean Marie Privat Befolo Mbarga លេខ១០ របស់ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង គឺជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេ (១១គ្រាប់) ក្នុង១០ប្រកួត។

ក្លិបបាល់ទាត់វិសាខា មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេសម្រាប់ពួកគេក្នុងរដូវកាលនេះ ក្រោមការដឹកនាំរបស់លោកគ្រូ CURTIS COLUM GERARD បន្ទាប់ពីបញ្ចប់១០ប្រកួតកន្លងទៅ [ឈ្នះ ៦ ស្មើ ៤ និងចាញ់ ០] មាន២២ពិន្ទុ ឈរកំពូលតារាង។

បច្ចុប្បន្នភាព កីឡាករក្នុងស្រុកដែលទាត់បញ្ចូលទីច្រើនជាងគេ គិតត្រឹម (សប្តាហ៍ទី១១)៖ កែវ សុខផេង (វិសាខា) និង ចាន់ វឌ្ឍនាការ (បឹងកេត) មាន៩គ្រាប់ដូចគ្នា, ប្រាក់ ធីវ៉ា (ភ្នំពេញក្រោន) ៥គ្រាប់, គី រីណា (ព្រៃវែង) ៤គ្រាប់, សុះ ស៊ូហាណា (ណាហ្កាវើលដ៏) នុប តុលា (ណាហ្កាវើលដ៏) តាំង ពិសី (អង្គរថាយហ្គឺរ) រ៉ឹង ប៊ុនហៀង (វិសាខា) និង ឯម ផាន់ណា (គីរីវង់សុខសែនជ័យ) រកបាន៣គ្រាប់ដូចគ្នា។

សមាគមកីឡាបាល់ទាត់ងយោធពលខេមរភូមិន្ទបានប្រកាសពីការចុះហត្ថលេខាផ្ទេរយកខ្សែប្រយុទ្ធ Timothy Okereke នៅថ្ងៃចន្ទ ទី០៩ ខែសីហា នេះដោយមានសុពលភាពដល់ដាច់រដូវកាល២០២១។

លោក អ៊ុក សុធី គ្រូបង្គោលសូលទីឡូអង្គរ ឲ្យដឹងថា ចាប់តាំងពីចូលមកបង្ហាត់ និងប្រកួតក្នុងក្របខណ្ឌ លីគកំពូលកម្ពុជា បានជាងមួយខែ កូនក្រុមបានសម្របនឹងយុទ្ធសាស្ត្ររបស់លោកបាន៧០ភាគរយហើយ។ លោក ថា មួយរយៈកាលដំបូងក្នុងការបង្ហាត់កូនក្រុមនេះ លោកផ្ដោតលើការពារឲ្យបានល្អជាងមុនសិន៕

ប្រភព៖ CNCC

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង