×

អបអរសាទរ! កីឡាករ​កម្ពុជា សាលី អ៊ូមើត ទទួលបាន​ចំណាត់ថ្នាក់​លេខ១ ក្នុង​ការប្រណាំង​ម៉ូតូ​ទឹក​ពានរង្វាន់​អន្តរជាតិ​ជុំទី៣

បន្ទាប់ពីធ្វើបានយ៉ាងល្អកាលពីជុំទី១ និងជុំទី២ កីឡាករប្រណាំងម៉ូតូទឹកតំណាងឱ្យកម្ពុជាយើង បានបន្តបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀត ដោយបានទទួលបានចំណាត់ថ្នាក់លេខ១ នៅក្នុងការប្រកួតព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពានរង្វាន់អន្តរជាតិ Jet Ski Pro Tour 2021 ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ ជុំទី៣ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ កន្លងទៅ។

ជាលទ្ធផល កីឡាករ អ៊ូមើត សាលី ជាប់ចំណាត់ថ្នាក់លេខ ១, កីឡាករ មូស្តាន មីន ជាប់ចំណាត់ថ្នាក់លេខ ៣, កីឡាករ វ៉ាន់ សីដែនកៃ ជាប់ចំណាត់ថ្នាក់លេខ ៤, កីឡាករ ហ្វីលីន សាលី ជាប់ចំណាត់ថ្នាក់លេខ ៤ និង កីឡាករ អូស្មាន់ មីន ជាប់ចំណាត់ថ្នាក់លេខ៦។ នេះបើយោងតាមការបញ្ជាក់របស់ អ៊ូមើត កាលពីល្ងាចថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១។

កាលពីជុំទី២ ដែលបានបញ្ចប់កាលពីពេលថ្មីៗនេះ កីឡា ម៉ូសស្តាន មីន តំណាងឱ្យកម្ពុជា បានជាប់ ចំណាត់ថ្នាក់លេខ១។ ដោយឡែក កីឡា សាលី អ៊ូមើត ជាប់ចំណាត់ថ្នាក់លេខ៤ ខណៈកីឡាករ ហ្វីលីន សាលី របស់កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៤ផងដែរ។

កាលពីជុំទី១ អ៊ូមើត ដណ្ដើមបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមកីឡាករចំនួន ៨ នាក់ កាលពីជុំទី១ ព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពានរង្វាន់អន្ដរជាតិ Jet Ski Pro Tour 2021 កាលពីពេលកន្លងទៅ។

ការប្រកួតម៉ូតូទឹកអន្ដរជាតិនេះ មាន ៥ប្រទេសចូលរួម រួមមានកម្ពុជា ឡាវ អាមេរិក អាល្លឺម៉ង់ និងម្ចាស់ផ្ទះថៃ ក្នុងនោះ មានកីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា ៥រូប ដូចជា ម៉ីន មូស្ដាន, ម៉ីន អូស្មាន, កៃ វ៉ាន់ស៊ីដែន, សាលី ហ្វីលីន និង អ៊ូមើត សាលី៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង