×

ម៉ាឡេស៊ី ដាក់សំណើ​ជាផ្លូវការ សុំផ្លាស់ប្ដូរ​អ្នកចាំទី​ជម្រើសជាតិ​ម្នាក់​ដែល​វិជ្ជមាន​កូវីដ១៩

សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី បានដាក់សំណើជាផ្លូវការទៅកាន់សហព័ន្ធកីឡាករបាល់ទាត់អាស៊ាន (AFF) ដើម្បីផ្លាស់ប្តូរអ្នកចាំទីជម្រើសជាតិក្នុងការប្រកួតពានរង្វាន់ AFF Cup 2020 នៅប្រទេសសិង្ហបុរី។

អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី លោក Mohd Saifuddin Abu Bakar បាននិយាយថា ពាក្យស្នើសុំត្រូវបានផ្ញើកាលពីម្សិលមិញភ្លាមៗបន្ទាប់ពីកីឡាករពីរនាក់ រួមទាំងអ្នកចាំទីម្នាក់ ត្រូវបានបញ្ជាក់ថា វិជ្ជមានកូវីដ១៩នៅសិង្ហបុរី។

បន្ទាប់ពីអវត្តមានរបស់កីឡាករ Khairulazhan ក្រុមម៉ាឡេស៊ី ឥឡូវនេះកំពុងពឹងផ្អែកលើកីឡាករ Khairul Fahmi Che Mat ដែលបានបង្ហាញខ្លួនក្នុងការប្រកួតទល់នឹងកម្ពុជា និង Kalamullah Al-Hafiz Mat Rowi សម្រាប់ភារកិច្ចអ្នកចាំទី៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង