×

កីឡដ្ឋានស្តង់ដាអន្តរជាតិខេត្តកំពង់ស្ពឺ នឹងបញ្ចប់ការសាងសង់ទាំងស្រុងនាពាក់កណ្ដាលឆ្នាំ២០២២

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២១នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យ មើលវឌ្ឍនភាព នៃការសាងសង់មណ្ឌលកីឡាខេត្តកំពង់ស្ពឺ ស្ថិតក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន។

ពហុកីឡដ្ឋានខេត្តកំពង់ស្ពឺ ត្រូវបានសាងសង់តាមលក្ខណៈបច្ចេកទេសស្តង់ដាអន្តរជាតិ និងជាគំនិតផ្ដួចផ្ដើមរបស់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ និងបានការគាំទ្រយ៉ាងពេញទំហឹងពីគម្រោងណាហ្គាវើលបេះដូងសប្បុរសរួមទាំងពីសំណាក់សប្បុរសជននានាដទៃទៀត។

កីឡដ្ឋានស្តង់ដារអន្តរជាតិនេះ កំពុងត្រូវបានសាងសង់ក្រោមជំនួយឧបត្ថម្ភទឹកប្រាក់ប្រមាណជាង ២ លាន ដុល្លារអាមេរិក នៃមូលនិធិណាហ្គាវើល ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលឱ្យទាន់ពេលវេលាដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង