pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

សហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសិង្ហបុរី គ្រោងសហការគ្នារៀបចំព្រឹត្តិការណ៍អន្ដរជាតិមួយ នៅខេត្តព្រះសីហនុ នាចុងឆ្នាំ២០២១

ភ្នំពេញ៖ យោងតាមការផ្សាយរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងថា សហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរី គ្រោងសហការគ្នារៀបចំការប្រកួតកីឡាទូកក្ដោងអន្ដរជាតិមួយ នៅតំបន់ឆ្នេរ នាខេត្តព្រះសីហនុ នាខែធ្នូ ឆ្នាំ២០២១ ខាងមុខ ។ នេះបើយោងតាមប្រសាសន៍របស់លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្នុងសន្និបាតបូកសរុបការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ កាលពីម្សិលមិញ។

លោក ថោង ខុន បានគូសបញ្ជាក់ថា គម្រោងរៀបចំព្រឹត្តិការណ៍អន្ដរជាតិនេះ បន្ទាប់ពីសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរី បានដឹងថា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម មិនត្រូវបានម្ចាស់ផ្ទះដាក់ប្រភេទកីឡាទូកក្ដោងក្នុងការប្រកួតនោះទេ ។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ដ្រី ត្រូវបានអង្គសន្និបាត ពិសេសសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC សម្ដែងការគាំទ្រ និងជំរុញឲ្យរៀបចំ ដើម្បីសម្រួចផែនការមេត្រៀមស៊ីហ្គេមនៅកម្ពុជា។

លោករដ្ឋមន្ដ្រីបានមានប្រសាសន៍ថា៖ «បន្ទាប់ពីដឹងថា ស៊ីហ្គេម ឆ្នាំ២០២១ ដែលត្រូវបានពន្យារពេលទៅខែមេសា ឆ្នាំ២០២២ នៅវៀតណាម មិនត្រូវបានម្ចាស់ផ្ទះវៀតណាម ដាក់កីឡាទូកក្ដោង ក្នុងប្រភេទកីឡាប្រកួតស៊ីហ្គេម ហេតុនេះសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរី ក៏បានខិតខំ និងមានគម្រោងសហការជាមួយសហព័ន្ធកីឡាទូកក្ដៅកម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាទូកក្ដោងអន្ដរជាតិមួយ នៅខេត្តព្រះសីហនុ នាខែធ្នូ ឆ្នាំ២០២១ ដែលតាមគម្រោងមានអត្តពលិកចូលរួមប្រកួតប្រហែល ៧ ទៅ ៨ប្រទេស…» ។

អនុប្រធានអចិន្ដ្រៃយ៍ CAMSOC ដដែល បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះការគម្រោងរៀបចំការប្រកួតកីឡាទូកក្ដោងអន្ដរជាតិនៅកម្ពុជានេះ ពិសេសដោយមានការគាំទ្រពីសហព័ន្ធកីឡាទូកក្ដោងសិង្ហបុរី ព្រោះប្រសិនបើមិនមានការប្រកួតអន្ដរជាតិនោះទេ អាចជាផលលំបាកសម្រាប់ការត្រៀមខ្លួន ក៏ដូចជាការវាស់ស្ទង់សមត្ថភាពត្រៀមស៊ីហ្គេម។ ដូច្នេះកិច្ចសហការរវាងសហព័ន្ធកីឡាទូកក្ដោងកម្ពុជា និងសិង្ហបុរី គឺជាការល្អមួយ ដើម្បីជំរុញវិស័យកីឡាទូកក្ដោងកម្ពុជា សម្រាប់ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ។

គួរដឹងថា ក្រៅពីជំរុញសកម្មភាពរៀបចំការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ ដោយជម្នះឧបសគ្គ ក្នុងបរិបទកូវីដ-១៩ គណៈកម្មាធិការជាតិ CAMSOC ក៏បាននឹងកំពុងជំរុញសកម្មភាពប្រមូលផ្ដុំហ្វឹកហាត់ផងដែរ ដូចជាការត្រៀមរៀបចំការប្រមូលផ្ដុំហ្វឹកហាត់ទ្រង់ទ្រាយធំលក្ខណៈបិទខ្ទប់នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងការត្រៀមបញ្ជូនកីឡាករ-កីឡាការិនី និងគ្រូប្រមាណ ១៣៥នាក់ លើ ១២ប្រភេទកីឡា ទៅហ្វឹកហាត់នៅចិន ក៏ដូចជាការគាំទ្រគម្រោងបញ្ជូនកីឡាមួយចំនួនទៀត ទៅហ្វឹកហាត់ក្រៅប្រទេស ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាមផង និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផង៕

ប្រភពអត្ថបទនិងរូបភាព៖ CAMSOC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង