អតីតគ្រូបង្គោលក្លិប Spartak Moscow លោក Domenico Tedesco ត្រូវបានក្លិប RB Leipzig តែងតាំងជាគ្រូ បង្គោលថ្មីរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់ក្លឹបនៅលីគកំពូលអាល្លឺម៉ង់ដោយផ្ទាល់។
ការជ្រើសរើសអ្នកដឹកនាំថ្មីនេះធ្វើឡើងក្រោយ លោក Jesse Marsch បានសម្រេចចែកផ្លូវគ្នាពីក្លិប RB Leipzig កាលពីចុងសប្ដាហ៍មុន។
លោក Domenico បានព្រមព្រៀងនឹង Leipzig មកដឹកនាំក្នុងរយៈ ពេលកុងត្រារយៈជិត២ឆ្នាំ ដោយចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ។
គួរបញ្ជាក់ផងដែរថា លោក Domenico មានបទពិសោធដឹកនាំក្លិបរយៈពេល១២ឆ្នាំហើយ ចាប់តាំងពីឆ្នាំ២០០៨ ក្នុងតួនាទីជាជំនួយគ្រូបង្គោល និងគ្រូបង្គោលឱ្យក្លិបមួយចំនួននៅអ៊ីតាលី និងរុស្ស៊ី ដូចជាក្លិប Stuttgart Hoffenheim Schalke 04 និង Spartak Moscow ជាដើម។ យ៉ាងណាក្នុងអាជីពជាគ្រូបង្គោលរបស់លោក នៅមិនទាន់បានឈ្នះពានរង្វាន់ណាមួយនៅឡើយទេ។
ដោយឡែក នេះជាលើកដំបូងហើយសម្រាប់ RB Leipzig ដែលត្រូវផ្លាស់ប្តូរគ្រូបង្គោលនៅពាក់កណ្តាលរដូវកាល ចាប់តាំងពីក្លិបនេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៩មក។
RB Leipzig ពេលកំពុងឈរក្នុងចំណាត់ថ្នាក់លេខ១១នៅតារាងពិន្ទុក្របខណ្ឌ Bundesliga ដោយមាន១៨ពិន្ទុ ក្រោយឆ្លងកាត់១៤ប្រកួត។
ការប្រកួតជាបន្តរបស់ពួកគេគឺត្រូវស្វាគមន៍ក្រុម Borussia Mönchengladbach នៅចុងសប្តាហ៍នេះ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕