ក្រុម Real Madrid បានបន្តភាពមិនចាញ់៩ប្រកួតជាប់គ្នានៅក្របខណ្ឌ La Liga បន្ទាប់ពីយកឈ្នះក្រុមរួមទីក្រុង Atletico Madrid ដោយលទ្ធផល ២-០។
ការប្រកួតនាទីលាន Santiago Bernabeu កាលពីយប់មិញនេះ គឺខ្សែប្រយុទ្ធ Karim Benzema បានទាត់បញ្ចូលទីមួយជើងយ៉ាងស្អាត ជួយឱ្យ Real Madrid នាំមុខ ១-០ ក្នុងនាទី១៦នៃវគ្គទី១។ Karim Benzema បន្តឈរកំពូលតារាងជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេនៅលីគកំពូលអេស្ប៉ាញរដូវកាលនេះដោយមាន១៣គ្រាប់។
ចូលដល់នាទី៥៧នៃវគ្គទី២ ខ្សែបម្រើប្រយុទ្ធ Marco Asensio ជាអ្នកបន្ថែមគ្រាប់ទី២ ក្រោយមានការបញ្ជូនពីមិត្តរួមក្រុម Vinicius Jr’s ដោយលទ្ធផល ២-០ មិនមានការផ្លាស់ប្តូររហូតដល់ចប់ការប្រកួត។
ក្រុមលោក Carlo Ancelotti បានចាញ់តែ២ប្រកួតប៉ុណ្ណោះក្នុងចំណោម២៣ប្រកួតចុងក្រោយរបស់ពួកគេ និងមិនចាញ់សោះចាប់តាំងពីថ្ងៃទី ៣ ខែតុលា។
សម្រាប់៣ពិន្ទុនាពេលនេះគឺ Real Madrid កំពុងនៅកំពូលតារាង La Liga មាន៤២ពិន្ទុក្រោយឆ្លងកាត់១៧ប្រកួត បង្កើនគម្លាតពិន្ទុពីក្រុមលេខ២ Sevilla ចំនួន៨ពិន្ទុ តែ Sevilla លេខយឺតជាង១ប្រកួត។ រីឯ AT Madrid នៅលេខ៤មាន២៩ពិន្ទុក្រោយឆ្លងកាត់១៦ប្រកួត។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕