លោកគ្រូបង្វឹក Xavi បានបង្ហើបឱ្យដឹងថា ពេលនេះកីឡាករ Barcelona ទាំងអស់កំពុងប្រឈមនឹងបញ្ហាផ្លូវចិត្ត។
ក្រោយការចាកចេញរបស់ Lionel Messi គេមើលឃើញថាក្រុម Barcelona សឹងតែមិនមានបង្គោលដ៏រឹងមាំដែលអាចនាំស្មារតីជ័យជម្នះបានទេ ព្រោះសូម្បីការប្រកួតក្នុងលីគក៏ក្រុមនេះធ្វើមិនបានល្អដែរ គឺក្រុម Barcelona បានប្រកួតស្មើគ្នាជាមួយ Osasuna ២-២ កាលពីយប់មិញ ក្រោយពួកគេភ្លាត់ធ្វើឱ្យរបូតគ្រាប់បាល់ចុងម៉ោង។
កន្លងទៅនេះពួកគេទើបតែធ្លាក់ចេញពីពាន Champions League ក្រោយចាញ់ Bayern Munich ៣-០ ធ្លាក់ទៅលេងនៅ Europa League ថែមទៀត។
ឥលូវនេះលោក Xavi បានបង្ហើបឱ្យដឹងថា៖ “វាជាបញ្ហាផ្នែកផ្លូវចិត្តមិនមែនទាក់ទងនឹងការលេងបាល់ទេ។ ពួកគេត្រូវតែជឿជាក់លើវា។ នៅ Barcelona អ្នកត្រូវតែសម្លឹងរកអ្វីដែលខ្ពស់បំផុត តែឥឡូវពួកគេបាត់បង់គឺ ទឹកចិត្តក្លាហាន ឆន្ទៈចង់បានគ្រប់យ៉ាងឱ្យល្អបំផុតមិនមែនទាបតូចតាចទេព្រោះនេះជាអ្វីដែល Barcelona ធ្វើ។”
Barcelona ពេលនេះកំពុងនៅលេខ៨ក្នុងតារាងពិន្ទុ La Liga គម្លាតពីក្រុមកំពូលតារាង Real Madrid ដល់ទៅ១៨ពិន្ទុឯណោះ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕