×

ក្រុមការពារជើងឯក Chelsea ត្រូវប៉ះ Lille ក្នុងវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League

ក្រោយបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុកាលពីពាក់កណ្តាលសប្តាហ៍មុន ទីបំផុតលទ្ធផលនៃការចាប់ឆ្នោតវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League រដូវកាល ២០២១-២២ ត្រូវបានប្រកាសចេញជាផ្លូវហើយដោយកម្មវិធីត្រូវធ្វើឡើងនាទីក្រុង Nyon ប្រទេសស្វីស។

លក្ខន្ដិកៈនៃការចាប់ឆ្នោតវគ្គ១៦ក្រុមចុងក្រោយ គឺក្រុមកំពូលតារាងនៃវគ្គចែកពូល ត្រូវជួបជាមួយក្រុមលេខ២ ដែលមិនត្រូវស្ថិតនៅក្នុងពូលជាមួយគ្នា និង មកពីលីគជាមួយគ្នា។

សូមបញ្ជាក់ដែរថា សម្រាប់លទ្ធផលចេញមកជាផ្លូវការនេះដែរគឺជាលទ្ធផលការចាប់ឆ្នោតផ្គូផ្គងជាលើកទី២ បន្ទាប់ពីលទ្ធផលនៃការចាប់ឆ្នោតលើកទី១បានជួបបញ្ហាបច្ចេកទេស ត្រូវលុបចោលវិញ នឹងត្រូវចាប់ឆ្នោតសាជាថ្មី។

ជាក់ស្តែង គឺក្រុមការពារតំណែងជើងឯក Chelsea ត្រូវជួបតតាំងជាមួយ ក្រុមបារាំង Lille ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយដដែលបន្ទាប់ពីមានការចាប់ឆ្នោតជាលើកទី២។ រីឯក្រុមជើងខ្លាំងអង់គ្លេសដែលបានឡើងមកវគ្គ១៦ក្រុមចុងក្រោយនេះដែរគឺ Man City ត្រូវប៉ះក្រុម Sporting Lisbon ក្រុម Liverpool ត្រូវប៉ះក្រុម Inter Milan និងក្រុម Man UTD ត្រូវប៉ះក្រុមអេស្ប៉ាញ Atlético Madrid ។

ក្រុមជើងខ្លាំងអេស្ប៉ាញ២ទៀតគឺ Real Madrid ប៉ះ Paris Saint-Germain និង Villarreal ប៉ះ Juventus។ ២គូទៀតគឺ ក្រុមព័រទុយហ្កាល់ Benfica ត្រូវប៉ះ Ajax និងក្រុម Bayern Munich ត្រូវប៉ះក្រុមអូទ្រីស Red Bull Salzburg។

សម្រាប់កាលបរិច្ឆេទនៃការប្រកួតវិញគឺជើងទី១ត្រូវធ្វើឡើងអំឡុងថ្ងៃទី១៥-១៦ និង ២២-២៣ ខែកុម្ភៈ ហើយការប្រកួតជើងទី២នឹងធ្វើឡើងអំឡុងថ្ងៃទី ៨-៩ និង ១៥-១៦ ខែមីនា។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង