គ្រូបង្វឹកក្រុម Bayern Munich លោក Julian Nagelsmann កាលពីថ្ងៃចន្ទ ទី១៣ ខែធ្នូ បានសរសើរកិច្ចសម្ភាសរបស់កីឡាករ Joshua Kimmich ជាមួយទូរទស្សន៍អាល្លឺម៉ង់ ZDF ដោយនិយាយថា វាដល់ពេលដែលមនុស្សគ្រប់គ្នាបានឮទស្សនៈផ្ទាល់ខ្លួនរបស់ Kimmich ។
Kimmich បានប្រាប់ទូរទស្សន៍ ZDF ថាគេសោកស្តាយដែលមិនបានធ្វើការសម្រេចចិត្តដើម្បីទទួលបានវ៉ាក់សាំងកូវីដ១៩ ភ្លាមៗបន្ទាប់ពីខ្សែបម្រើរូបនេះត្រូវបានច្រានចោលរហូតដល់ខែមករា ដោយសារឥទ្ធិពលនៃវីរុសកូរ៉ូណាប្រភេទថ្មីនេះ។
កីឡាកររបស់ Bayern Munich ដែលបានត្រលប់មកហ្វឹកហាត់វិញកាយសម្បទាកម្រិតស្រាលវិញពេលនេះកំពុងជួបបញ្ហាសួតតិចតួច បន្ទាប់ពីឆ្លងកូវីដ១៩ កាលពីខែវិច្ឆិកា ហើយបាននិយាយកាលពីសប្តាហ៍មុនថា គេនឹងខកខានការប្រកួតដែលនៅសល់នៃឆ្នាំនេះ។
ក្នុងនោះ Kimmich គេក៏បានបង្ហាញកាលពីខែតុលាថា គេមិនបានចាក់វ៉ាក់សាំងទេ ហើយក្លិប បានចេញមុខគាំទ្រដែលជាទង្វើមួយដែលបង្កឱ្យមានការរិះគន់ពេញប្រទេសអាល្លឺម៉ង់។
Kimmich ថាគាត់យល់ពីការរិះគន់រឿងទាំងនេះមកលើរូបគេ ប៉ុន្តែខ្លះវាហួសទៅហើយ។
លោក Nagelsmann បាននិយាយថា វាជារឿងសំខាន់ដែល Kimmich បានផ្តល់ “ទស្សនៈផ្ទាល់ខ្លួនរបស់គេនាពេលនេះ ហើយបាននិយាយថា គាត់សង្ឃឹមថានឹងមានបញ្ហាទាក់ទងនឹងជំងឺកូវីដ១៩ តិចជាងនៅឆ្នាំ២០២២។
សូមបញ្ជាក់ថាពេលនេះ ក្លិប Bayern Munich ដែលមាន ៦ ពិន្ទុដាច់ក្រុមលេខ២ក្នុង Bundesliga ធ្វើដំណើរទៅជួប Stuttgart នៅថ្ងៃអង្គារនេះ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕