ថ្មីៗនេះក្លិបអ្នកមានបុណ្យ Barcelona បានកំណត់គោលដៅរួចសម្រេចហើយ សម្រាប់កីឡាករ ដែលនឹងត្រូវចូលមកជំនួសតំណែងរបស់ អ្នកចាំទី Marc-Andre ter Stegen ។
ជាក់ស្តែង Ter Stegen បានបង្កើតខ្លួនឯងជាអ្នកចាំទីដៃទី ១ ដែលមិនអាចខ្វះបានរបស់ក្រុម Barcelona ចាប់តាំងពីបានចូលរួមជាមួយពួកគេ ពីក្រុម Borussia Monchengladbach ក្នុងឆ្នាំ២០១៤មក។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន Ter Stegen កំពុងប្រឈមមុខនឹងអនាគតមិនច្បាស់លាស់ នៅកីឡដ្ឋាន Camp Nou បើទោះបីជាមានកុងត្រាជាមួយក្លិបរហូតដល់ឆ្នាំ ២០២៥ ក៏ដោយ ខណៈមានការលើកឡើងថាកីឡាករវ័យ ២៩ ឆ្នាំ អាចនឹងចាកចេញពីក្លិប Barcelona ក្នុងពេលឆាប់ៗនេះ។
ហើយឥឡូវនេះ បើយយោងតាមរបាយការណ៍ពី El Nacional បានឱ្យដឹងថាកីឡាករ Unai Simon របស់ក្លិប Athletic Bilbao កំពុងក្លាយជាគោលដៅកំពូលរបស់ Barcelona ដើម្បីយកមកជំនួសកន្លែង Ter Stegen ហើយក្លិបយក្សកាតាឡាន់ នឹងចាប់ផ្តើមដាក់សំណើនាំយកកីឡាករ ២៤ ឆ្នាំរូបនេះ មកកាន់ក្លិបនៅរដូវក្តៅក្រោយ។ បន្ថែមពីនេះ ក្រុមរបស់គ្រូបង្វឹក លោក Xavi ក៏ត្រូវបានភ្ជាប់ទំនាក់ទំនងខ្លាំង ជាមួយអ្នកចាំទី Andre Onana របស់ Ajax ផងដែរ។ ប៉ុន្តែយ៉ាងណាក្លិប Inter Milan ត្រូវបានគេរាយការណ៍ថាកំពុងតែនាំមុខក្លិប La Liga ក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិកាមេរូនរូបនេះ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕