ខ្សែប្រយុទ្ធ Barcelona កីឡាករ Sergio Agüero បានប្រកាសថា រូបគេគាត់សម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់ ក្នុងវ័យ៣៣ឆ្នាំ ទាំងភាពសោកសៅ។
មូលហេតុដែល Aguero ចូលនិវត្តន៍នេះគឺដោយសារតែ រូបគេមានបញ្ហាជំងឺបេះដូង ដោយបញ្ហានេះ គ្រូពេទ្យពិនិត្យឃើញថា គេមិនអាចចូលលេងបាល់ទាត់បានទៀតទេ។
នៅក្នុងសន្និសីទសារព័ត៌មាននៅឯកីឡដ្ឋាន Camp Nou មានការចូលរួមដោយលោក Joan Laporta ប្រធានក្លិប Barcelona ផងនោះ Aguero បាននិយាយទាំងទឹកភ្នែកថា៖ ” សុខភាពរបស់ខ្ញុំជាចម្បង។ ខាងក្រុមគ្រូពេទ្យពួកគាត់បានប្រាប់ខ្ញុំថា ជម្រើសល្អបំផុតគឺឈប់លេង អញ្ចឹងឥឡូវនេះខ្ញុំនឹងចាកចេញពី Barcelona ហើយក៏ចូលនិវត្តន៍ពីអាជីពបាល់ទាត់នេះផងដែរ”។
ក្នុងការប្រកាសចាកចេញពីអាជីពលើវាលស្មៅរបស់កីឡាករអាហ្សងទីនរូបនេះ លោក Pep Guardiola គ្រូបង្វឹករបស់ Man City ក៏បានធ្វើដំណើរមកកាន់ក្លិប Barcelona ដើម្បីចូលរួមលាទៅកាន់អតីតកូនក្រុមដែលលោកធ្លាប់បង្វឹកផងដែរ។
គួរបញ្ជាក់ថា Sergio Agüero បានចាកចេញពីក្លិប Atletico Madrid ចូលរួមជាមួយ Man City កាលពីឆ្នាំ២០១១ ក្នុងរយៈពេល១០ឆ្នាំជាមួយក្លិបមេឃខៀវ Aguero បានក្លាយជាកីឡារកគ្រាប់បាលច្រើនបំផុតនៅក្នុងក្លិបដោយស៊ុតបញ្ចូលទីសរុប២៥៧គ្រាប់នៃការបង្ហាញខ្លួនចំនួន ៣៨៤ប្រកួតរួមជាមួយការឈ្នះពាន Premier League ចំនួន៤ដង, League Cup ៥ដង និងFA Cup ចំនួន១ដង។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕