ក្លិប Real Madrid បានប្រកាសថា កីឡាកររបស់ខ្លួនចំនួន២រូបគឺ ខ្សែបម្រើ Luka Modric និងខ្សែការពារ Marcelo បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។
ការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ទៅលើកីឡាករបាល់ទាត់នៅតំបន់អឺរ៉ុប កាន់តែមានច្រើនឡើងហើយ អំឡុងរដូវរងានេះ។ ជាក់ស្តែង បើតាមសារពត៌មាន Marca ឱ្យដឹងថា ដោយសារតែជំងឺកូវីដ១៩ ពួកគេទាំងពីរ នឹងមិនមានឈ្មោះទៅចូលរួមការប្រកួតតទល់នឹង ក្លិប Cadiz នៅថ្ងៃទី១៩ និងក្លិប Athletic Bilbao ក្នុងក្របខណ្ឌ La Liga នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ខាងមុខទេ។ ពួកទាំងពីរ ទំនងអាចនឹងត្រឡប់មកប្រកួតវិញនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ តទល់នឹង Gatafe ។
អវត្តមាន Marcelo មិនសូវចោទជាបញ្ហាខ្លាំងសម្រាប់ក្រុមដែលដឹកនាំដោយគ្រូបង្វឹក លោក Carlo Ancelotti នោះទេ ត្បិតអីកីឡាករប្រេស៊ីល ច្រើនតែត្រូវដាក់ឱ្យអង្គុយបម្រុងប៉ុណ្ណោះ ប៉ុន្តែសម្រាប់ Luka Modric វិញ អាចមានផលប៉ះពាល់ ព្រោះកីឡាករក្រូអាត តែងតែបង្ហាញគុណផលល្អក្នុងការជួយ Real Madrid ទទួលបានជ័យជំនះនាពេលកន្លងមក។
ឆ្លងកាត់ការប្រកួតចំនួន១៧លើកកន្លងមក នៅលីគកំពូលអេស្ប៉ាញរដូវកាលនេះ ក្រុម Real Madrid ឈ្នះ១៣ស្មើ៣និងចាញ់១ដង ដោយពួកគេ កំពុងឈរកំពូលតារាងពិន្ទុ មាន៤២ពិន្ទុ ពីលើក្រុមលេខ២ Sevilla ចំួន៨ពិន្ទុ តែយ៉ាងណា Sevilla លេងយឺតជាង១ប្រកួត។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕