កីឡាដ្ឋាន Wembley កំពុងតែស្ថិតលើផ្លូវដើម្បីធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្តរទ្វីបថ្មីមួយរវាងជើងឯកអឺរ៉ុប និងអាមេរិកខាងត្បូង។
UEFA បានប្រកាសថា ក្រុមជម្រើសជាតិអ៊ីតាលីជើងឯកពានរង្វាន់ Euro 2020 និងប្រកួតគ្នាក្នុងព្រឹត្តិការណ៍ដែលហៅថា Finalissima ជាមួយក្រុមអាហ្សង់ទីន ជើងឯកពានរង្វាន់ Copa America 2021 នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២។
កីឡដ្ឋាន Wembley ត្រូវបានយល់ថា ជាទីកន្លែងល្អសម្រាប់ការប្រកួតដែលគេស្គាល់ថាជា Finalissima ប៉ុន្តែ UEFA មិនទាន់បានបញ្ជាក់នោះទេ។ ការប្រកួត Finalissima នេះ ជាផ្នែកមួយនៃអនុស្សរណៈនៃការយោគយល់គ្នាជាថ្មីរវាងស្ថាប័ន UEFA និងស្ថាប័ន CONMEBOL ដែលបានពង្រីកដល់ឆ្នាំ២០២៨។ សម្ព័ន្ធភាពជាថ្មីរវាងស្ថាប័នទាំងពីរ គឺមានសារសំខាន់ពេលដែលពួកគេសម្តែងការប្រឆាំងទៅនឹងស្ថាប័ន FIFA ចំពោះការកែប្រែការប្រកួតអន្តរជាតិ ដែលរួមមាន World Cup ប្តូរទៅធ្វើរៀងរាល់ពីរឆ្នាំម្តង។
កិច្ចប្រជុំកំពូលពិភពលោកនៃសមាគមសមាជិកជាតិចំនួន ២១១ របស់ FIFA នឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ។ ប្រធាន FIFA លោក Gianni Infantino ធ្លាប់បាននិយាយអំពីមហិច្ឆិតាក្នុងការបង្ហាញជំហរឯកភាព នៅក្នុងកិច្ចប្រជុំនោះ។
យ៉ាងណា ប្រធាន UEFA លោក Aleksander Ceferin បាននិយាយថា តំបន់អឺរ៉ុប នឹងធ្វើពហិការមិនចូលរួមការប្រកួត World Cup ប្រសិនបើផែនការប្តូរការប្រកួតពី ៤ឆ្នាំ ទៅ២ឆ្នាំ នោះត្រូវបានអនុម័ត។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕