×

កីឡាករ Real Madrid ៤រូបបន្ថែមទៀត ធ្វើតេស្ដរកឃើញវិជ្ជមានជំងឺកូវីដ១៩

បន្ទាប់ពីក្លិប Real Madrid បានប្រកាសថា ខ្សែបម្រើ Luka Modric និងខ្សែការពារ Marcelo បានឆ្លងជំងឺកូវីដ១៩កាលពីថ្ងៃពុធរួចមក ពេលនេះកីឡាករ Real Madrid ៤រូបបន្ថែមទៀតហើយ ដែលត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមានជំងឺនេះ។

កីឡាករទាំង៤រូបបន្ថែមដែលត្រូវប្រកាសថាវិជ្ចមានជំងឺកូវីដ១៩នោះរួមមាន ខ្សែប្រយុទ្ធ Gareth Bale, Marco Asensio, Rodrygo និងអ្នកចាំទី Andriy Lunin ខណៈការប្រកួតទល់នឹង Cadiz នាចុងសប្ដាហ៍នេះ ខិតចូលមកដល់។ ក្រៅពីក្រុមកីឡាករហើយ គ្រូជំនួយ លោក Davide Ancelotti ក៏តេស្ដឃើញលទ្ធផលវិជ្ជមានដែរ។

ជុំវិញរឿងនេះ ក្លិប Real Madrid បានធ្វើការបិទទីលានហ្វឹកហាត់ ដើម្បីឱ្យកីឡាករ និងបុគ្គលិកទាំងអស់ ត្រូវធ្វើតេស្តរកមេរោគឱ្យបានគ្រប់គ្នា។
អ្នកដែលបានរកឃើញថាឆ្លងកូវីដ១៩ នឹងត្រូវនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដែលជាច្បាប់តម្រូវដោយរដ្ឋាភិបាលអេស្ប៉ាញ។ នេះមានន័យថា ពួកគេ នឹងខកខានការចូលរួមការប្រកួតសម្រាប់ Real Madrid ទល់នឹង Cadiz និង Athletic Bilbao មុនពេលចាប់ផ្ដើមឆ្នាំថ្មី ២០២២។

ក្លិបអធិរាជស នឹងបន្ដការធ្វើតេស្ដកីឡាករ ហើយមានការប្រជុំជាបន្ទាប់ ដើម្បីស្វែងរកដំណោះស្រាយជំហានបន្ទាប់ ដែលត្រូវធ្វើ ដើម្បីស្វែងរកមធ្យោបាយកុំឱ្យមានការរាតត្បាតតទៅទៀត។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង