pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

ក្រុមកីឡាករទោចក្រយានជម្រើសជាតិកម្ពុជា ៣រូប បន្ដការប្រកួត Europe Tour កម្រិត ២.២ នៅប៉ូឡូញ

ភ្នំពេញ៖ យោងតាមការផ្សាយរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងថា ក្រុមកីឡាករទោចក្រយានជម្រើសជាតិកម្ពុជា ផ្នែកកីឡាកង់គួក ៣រូប រួមមានកីឡាករ គឹម ចាន់ធូ, សាន ណាម៉ា, កីឡាករ សាន ណាម៉ាវ ដែលបានបោះជុំរុំហ្វឹកហាត់ នៅប្រទេសបារាំង បានចូលរួមការប្រកួតអន្ដរជាតិនៅអឺរ៉ុបទៀតហើយ គឺការប្រកួតកង់គួកពានរង្វាន់ CCC Tour Grody Piastowskie UCI Europe Tour កម្រិត ២.២ នៅប្រទេសប៉ូឡូញ។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានបញ្ជាក់ថា នេះគឺជាលើកទី៤ហើយ ដែលក្រុមកីឡាករកង់គួកកម្ពុជា បានចូលរួមការប្រកួតក្របខណ្ឌ Europe Tour បន្ទាប់ពីពួកគេបានហ្វឹកហាត់ ២ខែកន្លងមកនៅប្រទេសបារាំង។ ចំពោះការប្រកួតនៅប្រទេសប៉ូឡូញ គ្រោងធ្វើឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៩-២២ ខែសីហា ឆ្នាំ២០២១។

លោកបានចាត់ទុកការចូលរួមនេះ គឺជាឱកាសដ៏ល្អ ដើម្បីដកស្រង់បច្ចេកទេស និងវាស់ស្ទង់សមត្ថភាពរបស់កីឡាករទោចក្រយានកម្ពុជា ក្រោយការហ្វឹកហាត់ជាមួយសមាគមកីឡាទោចក្រយានកម្ពុជា Cambodia Cycling Academy នៅប្រទេសបារាំង ព្រោះព្រឹត្តិការណ៍ខាងលើ គឺជាការប្រកួតកម្រិតខ្ពស់ ២.២ ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាប្រណាំងកង់អន្ដរជាតិ (UCI)។

សូមរំឭកថា ក្រុមកីឡាករទោចក្រយានជម្រើសជាតិ ៣នាក់ខាងលើ បានចេញទៅបោះជុំរុំហ្វឹកហាត់នៅបារាំង កាលពីថ្ងៃទី១២ ខែមិថុនា ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក ខ្លូត ករណី ដោយទទួលបានការគាំទ្រពីឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធ ពិសេសទទួលបានការផ្គត់ផ្គង់ និងសម្របសម្រួលពីសមាគមខ្មែរកីឡាទោចក្រយាន នៅប្រទេសបារាំង ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេស ត្រៀមការប្រកួតកីឡាស៊ីហ្គេម នៅវៀតណាម ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាតែម្ដង៕

ប្រភពរូបភាព៖ សហព័ន្ធកីឡាទោចក្រយានកម្ពុជា
ប្រភពអត្ថបទ៖ CAMSOC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង