×

អ្នកគាំទ្រថាការឈ្នះរបស់ Jake Paul លើអ្នកប្រដាល់ Tyron Woodley ជារឿងរៀបចំទុកមុន

អ្នកគាំទ្រកីឡាប្រដាល់ជាច្រើនបានអះអាងថា ជ័យជម្នះរបស់តារាយូធូប Jake Paul លើកីឡាករ Tyron Woodley សម្រាប់ជំនួបសងសឹក ដែលធ្វើឡើងនៅកីឡដ្ឋាន Amalie Arena រដ្ឋផ្លរីដា គឺជាការរៀបចំទុកជាមុន។

ជំនួបលើកទី២ រវាងអ្នកទាំងពីរ ត្រូវបានអ្នកគាំទ្រចោទប្រកាន់ថា បានរៀបចំទុកជាមុន ដើម្បីឱ្យ Jake Paul ជាអ្នកឈ្នះ បន្ទាប់ពីគេប្រទះឃើញបុរសវ័យ២៤ឆ្នាំរូបនេះ បានបង្វិលកណ្តាប់ដៃស្តាំរបស់ខ្លួនជាសញ្ញា មុនពេលវាយទៅលើ Tyron Woodley ដែលបណ្តាលឱ្យអតីតកីឡាករ Tyron Woodley វ័យ៣៩ឆ្នាំរូបនេះ ដួលសន្លប់ត្រឹមទឹកទី៦។

ក្រោយបញ្ចប់ការប្រកួតនេះ អ្នកគាំទ្របានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដើម្បីបង្ហោះសារឌឺដង ព្រមទាំងរិះគន់ ក៏ដូចជាចោទប្រកាន់ថា ការប្រកួតត្រូវបានរៀបចំទុកជាមុន ដើម្បីឱ្យ Paul ជាអ្នកឈ្នះ។

គួររំលឹកថា ជំនួបលើកទី១ រវាងអ្នកទាំងពីរ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ក្នុងនោះ Jake Paul ជាអ្នកឈ្នះដោយពិន្ទុ នៅក្នុងការប្រកួតធ្វើឡើងតែ៨ទឹកប៉ុណ្ណោះ។

សូមបញ្ជាក់ថា ចាប់តាំងពី Jake Paul បានចាប់ផ្តើមអាជីពប្រដាល់មក គេបានបង្កភាពចម្រូងចម្រាសជាច្រើននៅក្នុងវិស័យនេះ។ ប៉ុន្តែ Jake Paul អះអាងថា រូបគេបែរជាពេញចិត្តចាប់តាំងពីគេបានហ្វឹកហាត់និងប្រកួតប្រដាល់ដំបូងរហូតទទួលបានជ័យជម្នះជាបន្តបន្ទាប់។ មកដល់ពេលនេះ Jake Paul ឈ្នះ៥ប្រកួតជាប់ៗគ្នាមកហើយ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង