×

ប្រធាន FIFA បង្ហើបពីចំណូលបន្ថែម៤,៤ពាន់លានដុល្លារ បើ World Cup ត្រូវផ្លាស់ប្ដូរពី៤ឆ្នាំមក២ឆ្នាំម្ដង

ប្រធានសហព័ន្ធកីឡាករបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino ជឿជាក់ថា លោកទទួលបានការគាំទ្រភាគច្រើនពីថ្នាក់ដឹកនាំនានា សម្រាប់ផែនការផ្លាស់ប្ដូរការរៀបចំព្រឹត្តិការណ៍ World Cup ពី៤ឆ្នាំម្ដងមក២ឆ្នាំម្ដង ដោយសារវា នឹងបង្កើតប្រាក់ចំណូលបន្ថែមចំនួន ៤,៤ ពាន់លានដុល្លារសម្រាប់ស្ថាប័នពិភពលោកមួយនេះ។

ថ្មីៗនេះ FIFA បានរៀបចំកិច្ចប្រជុំកំពូលសាកល នៃថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់ជាតិនានា ដើម្បីពិភាក្សាអំពីសំណើរបស់ខ្លួន ក្នុងការកែប្រែការប្រកួតបាល់ទាត់ពិភពលោកពីរៀងរាល់ ៤ឆ្នាំទៅ ២ឆ្នាំម្ដង។

យ៉ាងណា ក៏មានការប្រឆាំងពីក្លិបនៅអឺរ៉ុប លីគកំពូល និងស្ថាប័ន UEFA ដែលបានគំរាមធ្វើពហិការមិនចូលរួមការប្រកួត World Cup ប្រសិនបើធ្វើដូច្នេះ។

យ៉ាងណាក៏ដោយ ការបោះឆ្នោតគាំទ្រគម្រោងនេះ មិនទាន់កំណត់ពេលវេលាជាក់លាក់នៅឡើយ ប៉ុន្តែលោក Infantino ថា បញ្ហាចាំបាច់ជាច្រើនត្រូវដោះស្រាយចំពោះប្រតិទិនការប្រកួតអន្តរជាតិ។

កាលពីខែមុន របាយការណ៍របស់វេទិកាលីគបាល់ទាត់ពិភពលោក បានរកឃើញថា សំណើរបស់ FIFA អាចធ្វើឱ្យលីគបាល់ទាត់ក្នុងស្រុកធំៗ និង UEFA ខាតបង់ប្រហែល ៨ពាន់លានអឺរ៉ូ ក្នុងមួយរដូវកាល ក្នុងការបាត់បង់សិទ្ធិផ្សាយលើទូរទស្សន៍ និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង