×

Barcelona របូតឱកាសឡើង Top 4 នៅ La Liga ក្រោយបានត្រឹមស្មើ Sevilla

ក្រុម Barcelona បានបញ្ចប់ឆ្នាំ២០២១ដោយភាពខកចិត្ត បន្ទាប់ពីការប្រកួតចុងក្រោយរបស់ពួកគេបានត្រឹមស្មើគ្នាទល់នឹងក្រុម Sevilla ដោយលទ្ធផល ១-១ ក្នុងជំនួបក្របខណ្ឌ La Liga កាលពីយប់មិញ។

ការប្រកួតលើទីលាន Ramón Sánchez Pizjuán ទឹកដីរបស់ខ្លួននេះ ក្រុម Sevilla បាននាំមុខមុនលើក្រុម Barcelona ដែលដឹកនាំដោយលោក Xavi ដោយការស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ Alejandro Gomez ។
ទោះយ៉ាងណា នៅមុនចប់វគ្គទី១ក្រុមអ្នកមានបុណ្យបានតាមស្មើវិញដោយការតែតបញ្ចូលទីរបស់ខ្សែការពារ Ronald Araújo ។
នៅក្នុងវគ្គទី២ ក្រុម Sevilla ដឹកនាំដោយលោក Julen Lopetegui បានសល់គ្នាតែ១០នាក់ពេល ខ្សែការពារ Jules Kounde ទទួលបានកាតក្រហម ក្រោយពីរូបគេបានយកបាល់ទៅគប់កីឡាករ Jordi Alba បណ្ដាលឱ្យដួលទីលើដី ក្នុងនាទី៦៤។ ទោះបីជា ចំនួនសមាជិកលើទីលានមានប្រៀបជាងពិតមែន ប៉ុន្តែក្រុម Barcelona នៅតែមិនមានសំណាងអាចស៊ុតបញ្ចូលទីបានដដែល ខណៈក្រុម Sevilla ក៏មិនអាចអូសបាល់ទៅមុខសំណាញ់ទីរបស់គូប្រជែងបានដូចគ្នា ទើបលទ្ធផល ១-១ មិនមានការប្រែប្រួលរហូតដល់ចប់ការប្រកួត។

នេះគឺជាការប្រកួតចុងក្រោយរបស់ក្រុមទាំង២នៅក្នុងឆ្នាំ២០២១នេះ។

លទ្ធផលស្មើគ្នានេះដែរ ធ្វើឱ្យ Barcelona របូតឱកាសឡើងទៅកាន់ចំណាត់ថ្នាក់ Top 4 ក្នុងការប្រកួតសប្តាហ៍ទី១៨ ដោយមាន២៨ពិន្ទុ តិចជាង២ពិន្ទុពីក្រុម Top 4 Rayo Vallecano។ រីឯក្រុម Sevilla នៅឈរលេខ២ដដែលមាន៣៨ពិន្ទុ តិចជាងក្រុមកំពូលតារាង Real Madrid ចំនួន៥ពិន្ទុ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង