×

Atletico Madrid បន្តបរាជ័យ៤ប្រកួតជាប់គ្នានៅ La Liga ក្រោយចាញ់ Granada កាលពីយប់មិញ

ក្រុម Atletico Madrid បានទទួលបរាជ័យ៤លើកជាប់ៗគ្នាហើយ នៅក្នុងការប្រកួតក្របខណ្ឌ La Liga ក្រោយត្រូវក្រុមម្ចាស់ផ្ទះ Granada វាយបកយកឈ្នះដោយលទ្ធផល ២-១។

ជាក់ស្តែង ការប្រកួតកាលពីយប់មិញក្រុម Atletico Madrid ត្រូវបានមើលឃើញថា បានព្យាយាមដាក់សម្ពាធទៅលើគូប្រជែងយ៉ាងខ្លាំង តាមរយៈការគ្រប់គ្រងបាល់ ៦១ភាគរយ និងឱកាសស៊ុត ១០ដង រីឯក្រុម Granada មានឱកាសស៊ុត៦ដង។

ដំណើរការបានតែ២នាទីប៉ុណ្ណោះ កីឡាករខ្សែប្រយុទ្ធ Joao Felix ជាអ្នករកគ្រាប់បាល់បើកឆាកឱ្យក្រុមលោក Diego Simeone នាំមុខមុន ប៉ុន្តែខ្សែប្រយុទ្ធ Darwin Machís បានតាមស៊ុតសងស្មើឱ្យក្រុម Granada វិញនៅនាទី១៧ មុនចប់វគ្គទី១។

ចូលមកដល់វគ្គទី២ នាទី៦១ ខ្សែប្រយុទ្ធ Jorge Molina បានស៊ុតបញ្ចូលទី១គ្រាប់ទៀត ផ្តល់ការនាំមុខឱ្យក្រុមម្ចាស់ផ្ទះវិញម្តង។ ក្រុមទាំងសងបន្តវាយសម្រុកគ្នា ប៉ុន្តែគ្មានក្រុមណាអាចស៊ុតបញ្ចូលទីទៀតឡើយគឺលទ្ធផល Granada ២ Atletico Madrid ១ បន្តដល់ចប់ការប្រកួត។

នេះជាជ័យជម្នះដំបូងសម្រាប់ក្រុម Granada ក្នុងការប្រកួតទល់នឹង Atletico Madrid ហើយបន្ដកំណត់ត្រាមិនបរាជ័យបាន៥ប្រកួតជាប់ៗគ្នា។ រីឯក្រុម Atlético Madrid វិញមិនទាន់ស្គាល់ជ័យជម្នះការប្រកួតក្នុងលីគក្រោយពីចាញ់ក្រុម Mallorca តាំងពីថ្ងៃទី៤ ខែធ្នូមក។

បច្ចុប្បន្ន Atletico Madrid ដែលលេងបាន១៨ប្រកួត ឈរនៅចំណាត់ថ្នាក់លេខ៥ក្នុងតារាងលីគកំពូលអេស្ប៉ាញ ដោយមាន២៩ពិន្ទុ បង្កើនគម្លាត១៧ពិន្ទុពីក្រុមកំពូលតារាង Real Madrid ដែលទើបឈ្នះក្រុម Athletic Bilbao ២-១។ រីឯក្រុម Granada នៅលេខ១២ មាន២២ពិន្ទុ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង