×

លោក Mauricio Pochettino ចង់ឱ្យ Mauro Icardi ស្នាក់នៅ៦ខែទៀតមុនសម្រេចចិត្តចាកចេញ

អនាតគរបស់ Mauro Icardi នៅក្រុម Paris Saint-Germain កំពុងស្ថិតនៅក្នុងភាពស្រពេចស្រពិល ដោយខ្សែប្រយុទ្ធជនជាតិអាហ្សង់ទីនរូបនេះ ត្រូវបានភ្ជាប់ជាមួយក្លិបធំៗជាច្រើននៅអឺរ៉ុប។

ប៉ុន្ដែអ្នកចាត់ការ Mauricio Pochettino បាននិយាយលើកសរសើរមិត្តរួមជាតិអាហ្សង់ទីនរូបនេះ ដោយបានលើកឡើងថា លោកចង់ឱ្យគេបន្ដលេងនៅក្នុងក្រុមរបស់ PSG នៅក្នុងរយៈពេល៦ខែទៀតក្នុងរដូវកាលនេះ។

នៅពេលដែលត្រូវបានសួរនាំពាក់ព័ន្ធនឹងចចាមអារ៉ាមដែលថា Icardi នឹងចាកចេញ លោក Pochettino បាននិយាយថា៖ “គេប្រាកដជាចង់លេងបានច្រើន ហើយចង់ក្លាយជាតារាប្រចាំក្រុម ប៉ុន្ដែរាល់កីឡាករទាំងអស់នៅទីនេះ សុទ្ធតែសំខាន់។”

“លក្ខណៈរបស់គេគឺជាអ្នកបញ្ចប់ទីចុងក្រោយ នៅចម្ងាយ ២ទៅ៣ម៉ែត្រពីបង្គោលទី(គូប្រកួត)។ គេជាប្រភេទកីឡាករ ដែលគ្រប់ក្រុមទាំងអស់ត្រូវការ។”

មានមតិមួយចំនួនយល់ថា នេះគ្រាន់តែជាយុទ្ធសាស្ដ្រដែល PSG ចង់ទុកឱ្យ Icardi ឡើងតម្លៃខ្លួន នៅពេលដែលមានក្លិបណាមួយចង់បានរូបគេនៅខែមករានេះប៉ុណ្ណោះ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង