×

កីឡាករប្រេស៊ីល Reiner Jesus អាចនឹងត្រលប់មកចូលរួម Real Madrid វិញនៅក្នុងខែមករា

ក្លិប Borussia Dortmund ត្រូវបានរាយការណ៍ថា មានបំណងចង់បញ្ចប់កិច្ចសន្យាជាមួយនឹងកីឡាករប្រេស៊ីល Reinier Jesus ដែលក្លិបបានខ្ចីជើងពី Real Madrid បន្ទាប់ពីគេមិនសូវទទួលបានឱកាសចូលលេងនៅក្លិបអាល្លឺម៉ង់មួយនេះ។

កីឡាករវ័យ១៩ឆ្នាំ បានចូលរួម Dortmund ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល២ឆ្នាំពីក្លិបអធិរាជស កាលពីខែសីហា ឆ្នាំ២០២០ បន្ទាប់ពីគេ បានលេងក្នុងការប្រកួតមួយចំនួនសម្រាប់ក្រុម Real Madrid Castilla កាលពីដើមខែមករា ឆ្នាំ២០២០។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bild បានរាយការណ៍មកថា Dortmund ចង់បញ្ចប់កិច្ចសន្យាជាមួយកីឡាកររូបនេះ ដើម្បីសម្រួលដល់ការចំណាយ សម្រាប់ពង្រឹងក្រុមក្នុងការដោះដូរខែមករានេះ។

កាលពីរដូវកាលមុន Reinier លេងបាន ៣៣៩នាទី ក្នុងចំណោម១៩ប្រកួត គ្រប់ពានរង្វាន់ទាំងអស់ ដោយរកគ្រាប់បាល់បានមួយគ្រាប់ និង Assist ម្ដង ខណៈរដូវកាលនេះ គេលេងបាន ២៧៥នាទីក្នុងចំណោម១១ប្រកួត។ ហើយបើគិត១០ប្រកួតចុងក្រោយក្នុងរដូវកាលនេះ Reinier លេងបានតែ២៨នាទីប៉ុណ្ណោះសម្រាប់ក្រុម Dortmund ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង